សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសឆ័ត្រមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
ឆ័ត្រទី 1
ជាមនុស្សមានអារម្មណ៍ទន់ជ្រាយ ខ្វល់ខ្វាយគ្រប់ពេលវេលា មានទំនោរគិតទុកច្រើន ចូលចិត្តសំងំនៅកន្លែងស្ងាត់មិនសូវចង់ជួបមនុស្សម្នាប៉ុន្មានទេ ។ ធាតុពិតម្យ៉ាងទៀតអ្នករើសឆ័ត្រមួយនេះជាមនុស្សពូកែសង្កេត និងមានប្រាជ្ញា ពេលនៅកន្លែងមានមនុស្សច្រើន អ្នកនឹងនៅស្ងៀមមិនសូវមាត់មិនសូវកប៉ុន្មានទេ តែបើតបមួយម៉ាត់ៗគឺបានផលតែម្តង ។
ឆ័ត្រទី 2
គាត់ជាមនុស្សរឹងមាំ ភ្លឺស្វាង រស់រវើក បើកចិត្តទូលាយ ពូកែវោហារ និងធ្វើអ្វីៗបានរហ័ស ចូលចិត្តទៅចូលរួមកម្មវិធីជប់លៀងឬកម្មវិធីនានា មិនថាការងារនឿយហត់ប៉ុណ្ណាក៏នៅតែរីករាយដែរ ហើយម្យ៉ាងវិញទៀតអ្នកក៏ជាមនុស្សមានទំនុកចិត្តលើខ្លួនឯងខ្ពស់ តែមិនសូវចេះអត់ធ្មត់ចំពោះរឿងស្នេហាទេ ស្រឡាញ់គឺស្រឡាញ់ណាស់តែបើហ៊ានក្បត់ចិត្តហើយស្អប់ក៏ស្អប់ខ្លាំងដែរ ។
ឆ័ត្រទី 3
ជាមនុស្សស្ងប់ស្ងៀម រសើប ហ៊ានប្រឈមមុខនឹងបញ្ហា និងអាចដោះស្រាយបញ្ហាភ្លាមៗបានយ៉ាងល្អ ជាមនុស្សដែលគួរឱ្យគោរព ចេះគិតគូរបានជ្រៅជ្រះ បើនៅពេលមានគំនិតបញ្ច្រាសជាមួយអ្នកដទៃ អ្នកនឹងមិនសូវបង្ហាញសកម្មភាពអ្វីឡើយ ភាគច្រើនបង្កប់ទុកក្នុងចិត្ត លើសពីនេះអ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ ប្រាកដប្រជានឹងជីវិត ជាមនុស្សដែលមានភាពរ៉ូមែនទិក។
ឆ័ត្រទី 4
ជាមនុស្សមានចិត្តស្ងប់ ចិត្តត្រជាក់ ជាបុគ្គលមានចិត្តសប្បុរស និងចិត្តទូលាយ អ្នកមិនសូវខ្វល់ខ្វាយរឿងល្អិតល្អោចទេ អ្នកចូលចិត្តនៅសុខស្រួល ប៉ុន្តែអ្នកក៏មិនចូលចិត្តនៅម្នាក់ឯងដែរ មិនចូលចិត្តឈ្លោះជាមួយអ្នកណា តែងតែរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ចំណែករឿងស្នេហា អ្នកមិនសូវចង់មានស្នេហាប៉ុន្មានទេ តែពេលស្រលាញ់អ្នកណានឹងស្រលាញ់អស់ពីចិត្តពីថ្លើម ៕
ប្រភព៖ Knongsrok