បន្ទាប់​ពី​ផឹក​ទឹក ឃើញ​រាងកាយ​ចេញ​សញ្ញា ៣ អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់

ទឹក​ជា​អ្វី​ដែល​យើង​ខ្វះ​មិន​បាន​ជា​រៀងរាល់​ថ្ងៃ ហើយ​ការ​ទទួល​ទាន​ទឹក ជា​រឿង​ចាំ​បាច់ ដែល​មនុស្ស​គ្រប់​គ្នា​ធ្វើ ដោយ​មិន​ចាំ​បាច់​នរណា​បង្គាប់​ឡើយ។ យ៉ាង​ណា​ប្រសិន​អ្នក​ឃើញ​កើត​មាន​រោគ​សញ្ញា​ ៣ នេះ​ឡើង​ បន្ទាប់​ពី​ផឹក​ទឹក នោះ​វា​ជា​សញ្ញា​មិន​ល្អ​ទេ ដែល​អ្នក​គួរ​តែ​យក​ពេល​ទៅ​ជួប​អ្នក​នឹង​គ្រូ​ពេទ្យ​ដើម្បី​ពិគ្រោះ៖

៣) ផឹក​ទឹក​ច្រើន ហើយ​អត់​បត់​ជើង​តូច

1

ជា​ធម្មតា​សុខភាព​ល្អ ជា​មធ្យម​ត្រូវ​បត់​ជើង​តូច​ប្រហែល ៦ ទៅ ៧ ដង/ថ្ងៃ។ ប៉ុន្តែ​ប្រសិន​អ្នក​បត់​ជើង​តូច​តិច​ជាង ២-៣ ដង/ថ្ងៃ ឬ​មាន​គម្លាត​ច្រើន​ម៉ោង ហើយ​មិន​បត់​ជើង​តូច នោះ​បង្ហាញ​ថា រាងកាយ​កំពុង​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ខ្លាំង។

ជា​រួម​មក មាន​ន័យ​ថា ប្រសិន​អ្នក​ទទួល​ទាន​ទឹក​ច្រើន​ហើយ បន្ទាប់​ពី​នោះ​ប៉ុន្មាន​ម៉ោង​អ្នក​មិន​មាន​អារម្មណ៍​ចង់​បញ្ចេញ​ទឹក​នោម នោះ​ត្រូវ​ប្រុងប្រយ័ត្ន អ្នក​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​តម្រង​នោម​ហើយ។

២) មាត់​ស្ងួត

2

ជំងឺ​ទឹក​នោម​ផ្អែម ធ្វើ​ឲ្យ​រាងកាយ​ពិបាក​គ្រប់គ្រង​ជាតិ​ស្ករ ក្នុង​ឈាម ធ្វើ​ឲ្យ​តម្រង​នោម​ផលិត​ទឹក​នោម​កាន់​តែ​ច្រើន។ នេះ​បណ្តាល​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ទៅ​វិញ ហើយ​ធ្វើ​ឲ្យ​អ្នក​ចេះ​តែ​មាន​អារម្មណ៍​ស្រេក​ទឹក​ញឹកញាប់ បើ​ទោះ​បី​ទើប​តែ​ផឹក​ទឹក​ហើយ​ក៏ ដោយ។

មួយ​ផ្សេង​ទៀត ដ្បិត​បើ​ផឹក​ទឹក​ហើយ អ្នក​នៅ​តែ​មាន​អាការៈ​ស្ងួត​មាត់ ធ្មេញ​ងាយ​ពុក ក្លិន​មាត់​មិន​ល្អ នោះ​មក​ពី​បរិមាណ​ទឹក​មាត់ បញ្ចេញ​មិន​គ្រប់គ្រាន់ ដើម្បី​សម្លាប់​បាក់តេរី ក៏​ជា​រោគ​សញ្ញា​មិន​ល្អ​មួយ​ដែរ។

១) រាងកាយ​ឡើង​ហើម

3

អ្នក​ដែល​មាន​សុខភាព​ល្អ មុខងារ​តម្រង​នោម​ល្អ មិន​ថា​ផឹក​ទឹក​ច្រើន​ប៉ុណ្ណា ក៏​មិន​មាន​អាការៈ​ហើម​នេះ​រំលេច​ចេញ​មក​ដែរ។ តែ​បើ​មនុស្ស​មាន​ជំងឺ​តម្រង​នោម​វិញ គឺ​មាន​ន័យ​ថា​ក្រលៀន​ខ្សោយ ប៉ះពាល់​ដល់​ការ​បំបាត់​ជាតិ​ពុល នាំ​ឲ្យ​រំខាន​ដល់​អេឡិចត្រូលីត និង​កើត​ជា​ការ​ហើម​ចេញ​មក។

ប្រសិន​ទទួល​ទាន​ទឹក​ច្រើន អ្នក​មាន​អាការៈ​ហើយ​ផ្នែក​ណា​មួយ​លើ​រាងកាយ នោះ​ច្បាស់​ណាស់​វា​ជា​រោគ​សញ្ញា​នៃ​ជំងឺ​មិន​ល្អ​ហើយ គួរ​តែ​យក​ពេល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក