ទឹក​ដូង​ផ្តល់​ប្រយោជន៍​ច្រើន​ហើយ តែ​មនុស្ស​ ៥ ប្រភេទ​នេះ​មិន​គួរ​ទទួល​ទាន​ទេ

ទឹក​ដូង ​អាច​ផ្តល់​នូវ​អាហារូបត្ថម្ភ​ជា​ច្រើន​មក​រាងកាយ ពោល​ក្រៅ​ពី​ជួយ​បំពេញ​ជាតិ​ទឹក​ វា​ក៏​ជួយ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ថែម​ទៀត​ផង។ យ៉ាង​ណា​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា មនុស្ស ៥ ប្រភេទ​ដូច​រៀបរាប់​ខាង​ក្រោម មិន​គួរ​ទទួល​ទាន​ទឹកដូង​នោះ​ទេ ព្រោះ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ទៅ​វិញ៖

៥) អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម

1

ទឹក​ដូង​ក្នុង​មួយ​កែវ មាន​ផ្ទុក​នូវ​បរិមាណ​ស្ករ​ប្រមាណ ៦,២៦ ក្រាម ​ដ្បិត​ទំហំ​នេះ​វា​ទាប​ជាង បើ​ធៀប​នឹង​ផ្លែ​ឈើ​ដទៃ តែ​យ៉ាង​ណា​ចំពោះ​អ្នក​ទឹក​នោម​ផ្អែម​មិន​គួរ​ទទួល​ទាន​ឡើយ ហើយ​បើ​ចង់​ទទួល​ទាន ក៏​គួរ​ដាក់​កំហិត​នៅ​បរិមាណ​ទាប​មួយ​ដែរ។

៤) មនុស្ស​ដែល​ងាយ​អាឡែស៊ី

2

ចំពោះ​មនុស្ស​ដែល​ងាយ​នឹង​អាឡែស៊ី​អាហារ ឬ​អ្វី​មួយ ជាមួយ​តឹក​ដូង​ក៏​ងាយ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ពួក​គេ ដូច​ការ​ទទួល​ទាន​អាហារ​សមុទ្រ​អី អ៊ីចឹង​ដែរ។ ជា​ពិសេស​គឺ​ពេល​ទទួល​ទាន​ទឹក​ដូង លាយ​ទឹក​កក ពេល​វា​ប្រតិកម្ម​ចូល​គ្នា វា​នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ឈឺ​ពោះ គ្រុន​ក្តៅ​ជា​ដើម។

៣) អត្តពលិក

Mẹ Bầu 5 Tháng Có được Uống Nước Dừa

អ្នក​ខ្លះ​គិត​ថា​អត្តពលិក​គួរ​ទទួល​ទាន​ទឹកដូង។ តែ​បើ​ស៊ីជម្រៅ​ទៅ វា​មិន​បាន​ផ្តល់​ថាមពល​សម្រាប់​ពួក​គេ​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​អ្វី​នោះ​ទេ។ ជា​ទូទៅ​វា​មាន​ផ្ទុក​បរិមាណ​សូដ្យូម​ត្រឹម ១/១០ នៃ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​តែ​ប៉ុណ្ណោះ ហើយ​ពិបាក​ ដែល​អាច​បង្ក​ឲ្យ​ទៅ​ជា​ឆ្អល់​ពោះ ឬ​នោម​ច្រើន​ទៅ​​វិញ​សម្រាប់​ពួក​គេ។

២) អ្នក​ដែល​មាន​សម្ពាធ​ឈាម​ទាប

3

ទឹក​ដូង​អាច​បន្ថែម​ជាតិ​ប៉ូតាស្យូម​ទៅ​កាន់​រាងកាយ ហេតុ​នេះ​វា​ជួយ​បង្កើន​ការ​បញ្ចេញ​អំបិល​តាម​ទឹក​នោម។ សូដ្យូម​ដែល​បញ្ចេញ​នោះ នឹង​នាំ​ឲ្យ​ធ្លាក់​ចុះ​សម្ពាធ​ឈាម ដូច្នេះ​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ទាប​ស្រាប់ គឺ​មិន​ណែនាំ​ឲ្យ​ទទួល​ទាន​ទឹក​ដូង​ឡើយ ព្រោះ​សម្ពាធ​ឈាម​នឹង​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត។

១) មនុស្ស​ដែល​ខ្សោយ​ក្រលៀន

A9345 0744

ចំពោះ​អ្នក​ដែល​ឧស្សាហ៍​បត់​ជើង​តូច​ច្រើន​នៅ​ពេល​យប់ ឬ​ក្រលៀន​ខ្សោយ មិន​គួរ​ទទួល​ទាន​ទឹក​ដូង​ច្រើន​ពេក​ឡើយ។ ព្រោះ​ទឹកដូង​វា​នឹង​កាន់​តែ​បញ្ចុះ​ទឹក​នោម​ថែម​ទៀត ដូច្នេះ​អ្នក​នឹង​ពិបាក​គេង​ស្កប់ស្កល់​នៅ​ពេល​យប់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក