មិន​ថា​បុរស​ឬ​ស្រ្តី ដែល​មាន​លក្ខណៈ​ ៤ ច្រើន​តែមិន​ងាយ​ជោគជ័យ​ ទាំង​រឿង​លុយកាក់​និង​ស្នេហា​

តាម​ក្បួន​នរវិទ្យា លក្ខណៈ​របស់​មនុស្ស​ គឺ​មាន​ផ្សារភ្ជាប់​ទៅ​នឹង​ជីវិត ជោគវាសនា​នៅ​ពេល​អនាគត។ តាម​រយៈ​លក្ខណៈ​ទូទៅ​ទាំង ៤ ខាង​ក្រោម​លើ​ដង​ខ្លួន​មនុស្ស បាន​បង្ហាញ​ថា​មនុស្ស​នោះ នឹង​ពិបាក​ក្លាយ​ជា​អ្នក​មាន ដោយ​ទោះ​បី​ខំ​ខ្លាំង​ប៉ុណ្ណា តែ​សំណាង​មិន​សូវ​មាន​ឡើយ៖

៤) ទម្រង់​ច្រមុះ [ដូច​បង្ហាញ​ក្នុង​រូប]

Mui Hech La Gi 6

ដូច​បង្ហាញ​ក្នុង​រូប ទម្រង់​ច្រមុះ​បែប​នេះ ត្រូវ​បាន​គេ​ពោល​មក​ថា រមែង​ជា​មនុស្ស​ដែល​ពិបាក​នឹង​សល់​ទ្រព្យ​ក្នុង​ដៃ។ មនុស្ស​នេះ ធ្វើ​ការ​រហូត​លែង​ឃើញ​លុយ​ក៏​មាន ក៏​ដោយសារ​តែ​ចំណាយ​ច្រើន ហើយ​មិន​សូវ​ចេះ​សន្សំ​ទុក​ដាក់​នោះ​ទេ។

៣) ត្រចៀក​រាង​ក្រពឹត

Ice_screenshot_20220211 224122

អ្នក​ដែល​មាន​ត្រចៀក​រាង​ក្រពឹត​ចូល​ក្នុង មិន​សូវ​បើក គឺ​រមែង​ជា​មនុស្ស​ដែល​ទទួល​បន្ទុក​ច្រើន​ក្នុង​ជីវិត។ មនុស្ស​នេះ​រក​បាន​ច្រើន​ប៉ុណ្ណា ក៏​មើល​មិន​ឃើញ​ក្តីសុខ​សម្រាប់​ខ្លួន​ឯង​នោះ​ដែរ ព្រោះ​ទ្រព្យ​ត្រូវ​ចែក​ទៅ​គ្រប់​ច្រក។ យ៉ាង​ណា​រហូត​ដល់​ក្រោយ​អាយុ ៤០ ឆ្នាំ ទើប​មនុស្ស​នេះ អាច​រស់​បាន​សុខ​ស្រួល​បន្តិច។

២) ញញឹម​ចេញ​អញ្ចាញ

Ice_screenshot_20220211 224126

មនុស្ស​ដែល​មាន​ស្នាម​ញញឹម បង្ហាញ​ចេញ​មក​ដោយ​ទាំង​អញ្ចាញ គឺ​តែងតែ​ជា​មនុស្ស ដែល​មិន​ងាយ​ជោគជ័យ​ទាំង​រឿង​លុយកាក់​និង​ស្នេហា។ ក៏​ដោយសារ​តែ​មនុស្ស​នេះ ទម្លាប់​លះបង់​ឲ្យ​អ្នក​ដទៃ​អស់​ពី​ខ្លួន​ពេក។

១) ម្រាម​ដៃ​មិន​បិទ

Ice_screenshot_20220211 224131

ចន្លោះ​ម្រាម​ដៃ ដូច​បង្ហាញ​ក្នុង​រូប ដៃ​គេ​ទូទៅ​គឺ​បិទ​ជិត តែ​បើ​អ្នក​នៅ​សល់​ចន្លោះ​ឃើញ​បើក នោះ​ច្រើន​តែ​ជា​មនុស្ស​ដែល​រក​លុយ​មិន​សូវ​បាន ហើយ​មាន​ចរិត​ខ្ជះខ្ជាយ ចូលចិត្ត​ដើរហើរ​ច្រើន ទិញ​នេះ​ទិញ​នោះ​ឥត​ឈប់ ជា​រួម​ជា​មនុស្ស​ចូលចិត្ត​បង្ហាញ​សម្ភារៈ​និយម។ ដោយសារ​ហេតុផល​នេះ ទើប​នាំ​ឲ្យ​ពួក​គេ​ បាន​តែ​មួយ​រស់ៗ​ប៉ុណ្ណោះ ហើយ​មិន​សល់​លុយ​ពេល​ចាស់​ទៅ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក