ពេលប្រឈមមុខនឹងសម្ពាធ អ្នកគួរតែសាកល្បងកាត់បន្ថយការងារ

Jane Monique គឺជាអ្នកប្រឹក្សាទីផ្សាររបស់ក្រុមហ៊ុន State of Connecticut។ ទស្សនៈរបស់នាងចំពោះភាពតានតឹងគឺ ភាពតានតឹងផ្លូវចិត្តដែលបណ្តាលមកពីជីវិត និងការងារគឺជាជំងឺមួយក្នុងចំណោមជំងឺនាពេលបច្ចុប្បន្ន ដែលមិនអាចចៀសរួចបាន។ វិធីសាស្រ្តនៃការព្យាបាលដែលមិនគប្បីប្រើ គួរតែចៀសវាង ប៉ុន្តែត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ។ នាងតែងតែនិយាយថា "ត្រូវមានភាពសកម្ម និងត្រឹមត្រូវក្នុងការដោះស្រាយបញ្ហា និងការលំបាកផ្សេងៗ នោះអ្នកនឹងមានសុភមង្គល និងទំនុកចិត្តលើខ្លួនឯង ផ្ទុយទៅវិញភាពអសកម្ម មិនចេះបត់បែននឹងធ្វើឱ្យអ្នកនឿយហត់ទៅវិញទេ"។

នាងមានអាវុធដ៏មានអានុភាពពីរយ៉ាង៖ ទីមួយ គឺផែនការការងារដែលបានរៀបចំយ៉ាងលម្អិត មិនថាអ្នកប្រើកុំព្យូទ័រ ឬខ្មៅដៃ និងក្រដាសដើម្បីធ្វើវានោះទេ អ្វីដែលសំខាន់គឺត្រូវប្រើវិធីរៀបចំផែនការដើម្បីរក្សាក្បាលឱ្យមានភាពច្បាស់លាស់។ ហើយដឹងថាត្រូវធ្វើអ្វីមុនគេ និងអ្វីត្រូវធ្វើក្រោយគេ អ្វីដែលសំខាន់ និងអ្វីដែលបន្ទាប់បន្សំ...។

1

ថ្ងៃមួយមានគេសួរទៅកាន់នាងថា៖ "តើអ្នកមិនមានអារម្មណ៍នឿយហត់ទេឬ នៅពេលដែលត្រូវប្រឈមមុខនឹងផែនការការងារដ៏លម្អិតបែបនេះជារៀងរាល់ថ្ងៃ?" ។

នាងឆ្លើយថា “អូ! ទេ! គ្មានទាល់តែសោះ!” នាងបានសើចតិចៗ។

នាងបានបញ្ចេញអាវុធទីពីររបស់នាង៖ នោះគឺជាភាពបត់បែន។ " ផែនការរបស់ខ្ញុំផ្ទាល់គឺអាចបត់បែនបាន ខ្ញុំមិនត្រឹមតែគ្រោង « ត្រូវធ្វើអ្វីនោះទេ » ប៉ុណ្ណោះទេ ថែមទាំងមានផែនការចំពោះ« អ្វីដែលមិនត្រូវធ្វើ » ផងដែរ។

Jane បាននិយាយបែបកំប្លែងថា “ឧទាហរណ៍ ការមើលការប្រកួតបាល់ទាត់ជាមួយកូនៗ ញុំាអាហារពេលល្ងាចដ៏រ៉ូមែនទិកជាមួយប្តីខ្ញុំជារៀងរាល់ខែ ទាំងនេះមិនរាប់បញ្ចូលក្នុងគម្រោងរបស់ខ្ញុំទេ តែក៏មិនអាចមិនធ្វើឡើយ ការងារផ្សេងៗអាចធ្វើវាបានសមត្ថភាព និងពេលវេលាអំណោយផលបាន។ សូមចងចាំថា “ការងារដែលចាំបាច់ត្រូវតែធ្វើ មិនអាចច្រើនពេកឡើយ។”

2

សម្ពាធមានគ្រប់ពេលវេលា ហើយពួកវាជាការធ្វើទារុណកម្មមួយប្រភេទ ដែលធ្វើឱ្យមនុស្សបាយមិននឹកទឹកមិនស្រែក មានទុកកង្វល់ច្រើន ហើយជារឿយៗទទួលរងបញ្ហាក្រពះ។ ប៉ុន្តែនៅពេលដែលគម្រោងមួយត្រូវបានបញ្ចប់ ហើយអ្នកមើលទៅក្រោយវិញ វាគ្រាន់តែជាដំណើរការឆ្លងកាត់មួយរយៈពេលតែប៉ុណ្ណោះ។ ដំណើរការមួយតែងបញ្ចប់ជានិច្ច រយៈពេលមួយរមែងតែងកន្លងផុតជានិច្ច ហើយគ្មាននរណាម្នាក់អាចរារាំងវាបានឡើយ។ ដូច្នេះហើយ ភាពតានតឹងគ្រាន់តែជារយៈពេលមួយប៉ុណ្ណោះ ធ្វើអ្វីដែលអ្នកត្រូវធ្វើឱ្យបានហ្មត់ចត់ ហើយពេលវេលានឹងផ្តល់លទ្ធផលដល់យើង៕

អត្ថបទ ៖ Mythical Bird / Knongsrok