រើសផ្កាកុលាបនៃក្តីស្រឡាញ់ បង្ហាញពីអត្តចរិតពិត តោះសាករើសមួយទៅសឹមចូលអានចម្លើយពិត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសផ្កាកុលាបមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

ផ្កាកុលាបទី 1

K861 1

អ្នក​ជា​មនុស្ស​ដែល​មាន​ថាមពល​ ស្ងប់ស្ងៀម មិនរាថយប្រឈមមុខជាមួយនឹងបញ្ហាដែលចូលមកក្នុងជីវិត និងជំនះរាល់ឧបសគ្គដែលកើតមាន ព្រោះអ្នកគិតថាជីវិតមនុស្សមួយជាតិមានម្តង ដូច្នេះត្រូវធ្វើអ្វីដែលមានប្រយោជន៍ និងមានន័យដូចគេដូចឯង ។

ផ្កាកុលាបទី 2

K861 2

អ្នកជាមនុស្សប្រាកដប្រជាចំពោះទិសដៅខ្លួនឯង អ្នកឱ្យតម្លៃលើសមត្ថភាពមួយនេះ​ណាស់ ​ម្ល៉ោះហើយអ្នកមិនសូវជាចេះបូរបាច់ឥតប្រយោជន៍ច្រើនទេ ព្រោះអ្នកដឹងថាទង្វើនិងលទ្ធផលវាជារឿងដែលសំខាន់បំផុតសំរាប់ជីវិតមួយនេះ ។

ផ្កាកុលាបទី 3

K861 3

អ្នក​ជា​មនុស្ស​ឆ្លាតនិង​ក្លាហាន ហើយ​ក៏​ជា​មនុស្ស​ស្មោះត្រង់ មាន​តម្លាភាព មាន​ចិត្ត​ទូលាយដែរ ជាងនេះក៏ជាមនុស្ស​មាន​ចរិត​ជា​អ្នកដឹកនាំ ជា​មនុស្ស​ដែល​ផ្តល់​ដំបូន្មាន​ល្អ​ដល់​អ្នក​ដទៃ។

ផ្កាកុឡាបទី 4

K861 4

អ្នក​ជា​មនុស្ស​ដែល​ចេះស្តាប់​យោបល់​ឬ​ការ​បង្រៀន​របស់​អ្នក​ដទៃ មិនងាយចុះចាញ់នឹងឧបសគ្គ ហើយព្យាយាមកែលម្អខ្លួនឯងជានិច្ច លើសពីនេះអ្នកគឺជាមនុស្សចេះយកចិត្តខ្លួនទៅដាក់ចិត្តអ្នកដទៃ តែមិនចូកចិត្តភាពអ៊ូអររញ៉ាំរញ៉ូវទេ ច្រើនតែចូលចិត្តនៅម្នាក់ឯងស្ងប់ស្ងៀម ៕

ប្រភព៖ Knongsrok