កំពត៖ ទឹកដីខេត្តកំពតពោរពេញទៅដោយទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែង ជាពិសេសគឺសម្បូរទៅដោយព្រៃព្រឹក្សា ភ្នំ និងទីកន្លែងដែលជាប្រភពទឺក ដែលជាហេតុធ្វើឱ្យខេត្តកំពតសម្បូរទៅដោយ រីស្សតល្បីៗ ស្អាតៗមិនចាញ់បរទេសប៉ុន្មាននោះទេ។
នៅក្នុងនោះ ថ្មីៗនេះខេត្តកំពតក៏ត្រូវបានគេដឹងថាមានកន្លែងកម្សាន្តថ្មីមួយទៀតហើយ បើនិយាយពីទេសភាព គឺស្រស់ស្អាតញាក់សាច់ ជាមួយនឹងទេសភាពភ្នំជុំវិញ ពោរពេញទៅដោយផ្ទៃមេឃខៀវស្រងាត់ ដែលទីតាំងនោះមានឈ្មោះថា ចម្ការជ្រលងភ្នំក្រហម ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត។ ចម្ការបែបរមណីយដ្ឋានមួយនេះ គឺមានសួនផ្កាដ៏ស្រស់ស្អាត ចម្ការផ្លែឈើ ទីកន្លែងស្នាក់នៅស្រស់ស្អាតស័ក្តិសមសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ បូករួមនឹងធម្មជាតិព័ទ្ធជុំវិញធ្វើឱ្យត្រជាក់ស្រស់ថ្លានៅក្នុងអារម្មណ៍។
ដើម្បីទៅដល់កន្លែងដ៏ស្រស់ស្អាតអស្ចារ្យមួយនេះ អ្នកត្រូវធ្វើដំណើរទៅទិសខាងលិចវត្តភ្នំសុទិព្វប្រហែល១km ដោយទីតាំងចម្ការធម្មជាតិមួយនេះគឺស្ថិតនៅក្នុងភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុក ដងទង់ ខេត្ត កំពត៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
សូមទស្សនា ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតនៃចំការជ្រលងភ្នំក្រហមខាងក្រោមនេះ៖
ប្រភពរូបភាព៖ Venerable Sina Kp