កុំបោះបង់ឱ្យសោះ! មិត្តដ៏ល្អ ៣ ប្រភេទ ដែលអាចជួយឱ្យអាជីពការងាររបស់អ្នករីកចម្រើន ជោគជ័យធំ

ខាងក្រោមនេះ គឺជាមនុស្សសំខាន់ទាំង ៣ ប្រភេទ ដែលអ្នកត្រូវរក្សាឱ្យគង់នៅក្នុងជីវិត។ ក្នុងអំឡុងពេលដែលជីវិតយើងត្រូវធ្វើដំណើរដ៏វែងរឆ្ងាយ យើងប្រាកដជាបានជួប បានស្គាល់ ហើយក៏មានមនុស្សជាច្រើនបានដើរឆ្លងកាត់ជីវិតយើង។ ប្រសិនបើ​យើង​មិន​ពិចារណា​ឱ្យ​បាន​ច្បាស់​ថា​ យើង​គួរ​នៅ​ជាមួយ​នរណា​ទេ ជីវិតយើង ក៏មិនអាចបានល្អប្រសើរដែរុំ

ខណៈពេលដែលមនុស្សល្អពិតប្រាកដ ដែលយើងរាប់អានបានត្រឹមត្រូវ គេនឹងអាចជួយលើកយើងឡើង ផ្ទុយទៅវិញ បើយើងរាប់អាន សេពគប់មនុស្សខុស ច្បាស់ណាស់ថា ជីវិតយើងនឹងធ្លាក់ចុះ ព្រោះមនុស្សមិនល្អ គេនឹងអូសទាញយើងទម្លាក់។ យ៉ាងណាមិញ ប្រសិនបើអ្នកមានសំណាង និងចេះរាប់អាន បានមិត្តដូច ៣ ប្រភេទខាងក្រោមនេះ ជីវិតអ្នកនឹងល្អ ត្រចះត្រចង់ ទាំងក្នុងជី​វិត អាជីពការងារ នឹងបានរីកចម្រើនជោគជ័យ។

១. មិត្តមានគុណសម្បត្ដិដូចទឹក

សុភាពបុរសពិត គឺសន្សំសំចៃដូចទឹក។ ថ្វីដ្បិតតែមិនសាទរពេកក្រៃ ប៉ុន្តែតែងតែធ្វើអំពើល្អដោយស្ងៀមស្ងាត់ សន្សំគុណធម៌ជួយមនុស្ស។ មិត្តដែល​ស្ងប់​ស្ងាត់​ដូច​ទឹក​ហូរ​មិន​ជាប់​ ហើយក៏មិន​ចង តែ​ធ្វើ​ឱ្យ​យើង​ចង់​នៅ​មិន​ចាក​ចេញ​ព្រោះ​ចិត្ត​ស្មោះរបស់ពួកគេ។

1

មិត្តភាពគឺដូចជាទឹកបរិសុទ្ធ និងត្រជាក់ត្រជុំ។ គេ​ឱ្យ​ដោយ​មិន​ចង់​ទទួលយកអ្វីទៅវិញ ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​ការ​រំខាន ហើយ​គេ​ស្អប់​ការ​ប្រជែងជា​ច្រើន​ទៀត។ មិត្តដូចទឹកអាចនៅជាមួយគ្នាបានយូរ សូម្បីតែនៅស្ងៀម ឬឃ្លាតទៅឆ្ងាយក៏គេអាចជួយយើងក្នុងគ្រាលំបាកបានដែរ។

២. មិត្តមានគុណសម្បត្តិដូចជាបបរ

ពេលពោះឃ្លាន បេះដូងត្រជាក់ គ្រាន់តែបបរក្តៅមួយចានល្មម ក៏អាចចម្អែតក្រពះ និងកម្ដៅដល់បេះដូងបានដែរ។ មិត្តល្អដូចបបរ ថ្វីដ្បិតតែមិនទំនើប មិនសម្បូរសប្បាយ មិនឆើតឆាយ ប៉ុន្តែមានរសជាតិពិសេសខ្លាំង។ ពួកគេមិនទន់ជ្រាយទេ ប៉ុន្តែនិយាយដោយត្រង់ថា ពួកគេធ្វើឱ្យយើងដឹងពីកំហុសរបស់យើង។ មិន​មែន​ជា​អ្នក​មាន​ទេ តែ​សុខ​ចិត្ត​ឱ្យ​គ្រប់​យ៉ាងមកយើង។ មិនឆើតឆាយ ប៉ុន្តែតែងតែមានភាពកក់ក្តៅ ប្រើភាពស្មោះត្រង់ដើម្បីផ្តល់ភាពកក់ក្តៅដល់យើងក្នុងគ្រាលំបាក។

2

៣. មិត្តមានគុណសម្បត្តិដូចជាតែ

ពេល​ផឹក​តែ​ដំបូង វា​នឹង​មាន​អារម្មណ៍ថា​ល្វីង ប៉ុន្តែ​បន្ទាប់​មក​អ្នក​នឹង​ឃើញ​រសជាតិ​ផ្អែម​ក្នុង​បំពង់ក។ ទោះ​បី​ជា​ថ្ងៃ​នេះ​គេ​និយាយ​គំរោះគំរើយ ស្ដីបន្ទោសចំពោះកំហុស​របស់​យើង មិន​និយាយ​ពាក្យ​ផ្អែម​ល្ហែមក៏ដោយ ប៉ុន្តែប្រសិនបើយើងស្ងប់ចិត្ត ហើយគិតពិចារណានូវអ្វីដែលគេបាននិយាយ យើងនឹងឃើញថា ភាពត្រង់របស់ពួកគេ ដូចជាទ្រព្យសម្បត្តិដ៏មានតម្លៃ ជួយឱ្យយើងភ្ញាក់ដឹងខ្លួន និងមិនធ្វើខុសជាលើកទីពីរ។

ក្នុង​នាម​ជា​មនុស្ស បើ​អ្នក​ចង់​ជោគជ័យ​ និង​ឈាន​មុខ​គេ កុំ​សួរ​រក​ពាក្យ​ល្អ ឬ​គំនិត។ បើ​អ្នក​ចង់​មិន​ធ្លាក់​ទៅ​ក្នុង​ថ្លុក​នៃ​ទុក្ខ ឬបញ្ហា ចូរ​យក​ភាព​ជូរចត់​ជា​បញ្ញត្តិ។ មិត្ត​ដែល​មាន​គុណ​ភាព ​ដូច​ចិត្ត​តែង​តែ​បរិសុទ្ធ អាច​ត្រូវ​បាន​គេ​បណ្ដុះ​បណ្ដាល និង​ធ្វើ​ឱ្យ​អ្នក​រឹង​មាំ និងយល់ដឹងកាន់តែជ្រៅជ្រះ៕

ប្រភព ៖ បរទេស / Knongsrok