ភាគច្រើនមនុស្សរៀនខ្សោយ ងាយទទួលបានជោគជ័យក្នុងជីវិត ដោយសារតែហេតុផលទាំង ៧ ចំណុចនេះ

ស្តាប់ទៅដូចជាគួរឱ្យអស់សំណើចបន្តិចមែន ប៉ុន្តែជាការពិត ដែលមនុស្សមួយភាគធំ ពុំជោគជ័យលើការងារ រៀនខ្សោយ ប៉ុន្តែពេលរៀនចប់ បែរជាជោគជ័យក្នុងជីវិតការងារ ដែលធ្វើឱ្យគ្រប់គ្នាច្រណែន និងនឹកស្មានមិនដល់។

១. ពួកគេមិនខ្វល់ច្រើនអំពីចំណាត់ថ្នាក់សិក្សាទេ

សម្រាប់អ្នករៀនខ្សោយ វាមិនចាំបាច់ដើម្បីបង្ហាញថាខ្លួនឯងជោគជ័យតាមថ្នាក់នោះទេ។ នៅពេលស្វែងរកគោលដៅ ជំនួសឱ្យការយកចិត្តទុកដាក់លើអាកប្បកិរិយារបស់អ្នកដទៃ ពួកគេយកចិត្តទុកដាក់ចំពោះលទ្ធផលដែលពួកគេសម្រេចបានតែប៉ុណ្ណោះ។

២. ពួកគេ​មិន​ចាំ​បាច់​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឱ្យ​បាន​ល្អ​នោះ​ទេ

សម្រាប់សិស្សល្អ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងកិច្ចការឱ្យបានល្អ ដើម្បីធ្វើឱ្យគ្រូចាប់អារម្មណ៍ និងសរសើរ។ ប៉ុន្តែសម្រាប់អ្នករៀនខ្សោយ ពួកគេមិនចាំបាច់ព្យាយាមធ្វើឱ្យនរណាម្នាក់ចាប់អារម្មណ៍នោះទេ គ្រាន់តែធ្វើបានល្អតាមលទ្ធភាពរបស់ពួកគេ គឺគ្រប់គ្រាន់ហើយ។

1

៣. ពួកគេមិនធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯងទេ

សិស្សល្អតែងតែសិក្សាដោយខ្លួនឯង និងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង។ ប៉ុន្តែជាមួយនឹងសិស្សរៀនខ្សោយ ពួកគេតែងតែស្វែងរកវិធីងាយៗ ឬរៀនជាមួយមិត្តភក្តិ ដើម្បីជួយឱ្យរៀនសម្រេចបាននូវអ្វីដែលពួកគេចង់បាន។ ទម្លាប់នេះជួយឱ្យពួកគេបង្កើតទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជាមួយនឹងមនុស្សក្បែរខ្លួន។

៤. ពួកគេទទួលស្គាល់ខ្លួនឯងថាជាមនុស្សមិនល្អឥតខ្ចោះ

អ្នករៀនខ្សោយងាយទទួលយកចំណុចខ្វះខាតរបស់ខ្លួនខ្លាំងណាស់ ពួកគេជាមនុស្សដែលចេះទទួលស្គាល់ការពិត សម្លឹងមើលការពិត និងព្យាយាមឥតឈប់ឈរ។

៥. ពួកគេមិនកំណត់ខ្លួនឯងទេ

អ្នកសិក្សាខ្សោយ នឹងមិនបង្ខំខ្លួនឯងឱ្យធ្វើអ្វីដែលពួកគេមិនចូលចិត្តនោះឡើយ ប៉ុន្តែពួកគេផ្តោតលើចំណង់ចំណូលចិត្ត និងអ្វីដែលជម្រុញទឹកចិត្តពួកគេច្រើនជាង។

២

៦. ពួកគេទម្លាប់ជាមួយនឹងការបរាជ័យ និងភាពជោគជ័យ

មនុស្សភាគច្រើនពិបាកប្រឈមមុខនឹងការបរាជ័យ។ ប៉ុន្តែ​អ្នក​រៀន​ខ្សោយ​ធ្លាប់​បរាជ័យរួចហើយ ដូច្នេះគ្មានអ្វីដែលពិបាកសម្រាប់ពួកគេឡើយ។ សម្រាប់ពួកគេ ការជួបបរាជ័យម្តងទៀតមិនមែនជារឿងពិបាកនោះទេ សំខាន់ត្រូវដឹងពីរបៀបក្រោកឡើងវិញ។

៧. ការសិក្សាខ្សោយមិនមែនមានន័យថាខ្វះបញ្ញាទេ

បើ​និយាយ​ពី​ស្តង់ដារ​នៃ​សង្គម​ដែល​រឹតត្បិត អ្នក​រៀន​ខ្សោយ​គឺ​ជា​អ្នក​ចាញ់។ ប៉ុន្តែ​តាម​ពិត​ជំនាញ​ទន់ និង​ចំណេះដឹង​សង្គម​អាច​ធ្វើ​បាន​ច្រើន​ជាង​បរិញ្ញាបត្រ និង​សញ្ញាបត្រ។ តារាងពិន្ទុដ៏ស្រស់ស្អាតអាចបង្កើតបាន តែចំណេះដឹងពិត មិនស្ថិតលើរៀនពូកែ អទ់រៀនខ្សោយនោះឡើយ៕

អត្ថបទ ៖ បរទេស / Knongsrok