ទាំងសំណាង និងក្ដីសុខ សុទ្ធតែរត់រកមនុស្ស ៥ ប្រភេទនេះ

មនុស្សទាំង ៥ ប្រភេទខាងក្រោមនេះ នៅក្នុងជីវិតរបស់ពួកគេ គឺងាយនឹងជួបមនុស្សខ្ពង់ខ្ពស់ និងចិត្តល្អខ្លាំងណាស់ ក៏ព្រោះតែខ្លួនគេផ្ទាល់ ក៏បានបញ្ចេញនូវពន្លឺរស្មី និងសេចក្ដីល្អទៅកាន់មនុស្សក្បែរខ្លួនផងដែរ ដោយហេតុនេះហើយ ទើបធ្វើឱ្យជីវិតរបស់ពួកគេ ជួបតែសំណាងល្អ និងពោរពេញទៅដោយក្ដីសុខ​សុភមង្គល។

១. មនុស្សដែលមានចិត្តស្មោះត្រង់តែងតែត្រូវបានអ្នកដទៃជួយ

បុគ្គល​ដែល​ពិត​ជា​មាន​មនុស្ស​ខ្ពង់ខ្ពស់​សម្រាប់​គាំទ្រ គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ មនុស្ស​ទាំងនេះ​តែងតែ​ប្រព្រឹត្ត​អំពើ​សុចរិត​ដោយ​មិន​ខ្វល់ពីការតបស្នងមកវិញឡើយ ពួកគេ​ស្ម័គ្រ​ចិត្ត​ជួយអ្នកដទៃអស់ពីចិត្តពីថ្លើម។

សេចក្ដី​ល្អ​ ក៏ត្រឡប់មកវិញនូវសេចក្ដី​ល្អ។ មនុស្សម្នាក់តែងតែទៅជួយអ្នកដទៃ ជួយមនុស្សច្រើន ដូច្នេះហើយ ធ្វើឱ្យពួកគេតែងតែត្រូវបានអ្នកដទៃជួយវិញគ្រប់ពេលដូចគ្នា។ ធ្វើជាមនុស្សល្អពេញមួយជីវិត អ្នកនឹងជួបមនុស្សថ្លៃថ្នូរនៅថ្ងៃអនាគត។

1

២. មនុស្សដែលគោរពព្រះ ដឹងបាបបុណ្យ គុណទោស

ការ​គោរព​មនុស្ស​ចាស់ ស្រឡាញ់​ក្មេង ការ​គោរព​ឪពុកម្ដាយ ហាក់​ដូច​ជា​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​ការ​ជួប​សុភាព​បុរស​ឡើយ។ ប៉ុន្តែ​មនុស្ស​កតញ្ញូ​ដែល​ស្រឡាញ់​ និង​គោរព​សមាជិក​គ្រួសារ​ នេះ​ពិតជា​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ។

អ្វីក៏ដោយធំ និងតូចតែងតែងាយស្រួល ដើម្បីជោគជ័យនៅពេលដែលយើងធ្វើរឿងមួយជាមួយគ្នា។ តាមរបៀបនេះ សមាជិកគ្រួសារក៏ក្លាយជាការដឹងទុក្ខធុរៈចំពោះគ្នាទៅវិញទៅមក។

ជាងនេះទៅទៀត គ្រួសារដែលមានភាពសុខដុមរមនា អាចជម្រុញទឹកចិត្តអ្នកដទៃ ដែលអាចដាស់សេចក្តីស្រឡាញ់ក្នុងគ្រួសារសមាជិកផងដែរ។ ជាក់ស្តែង វានឹងបង្កើតមនុស្សដែលមានគុណសម្បត្តិល្អ។ នៅពេលដែលអ្នកពិតជាត្រូវការជំនួយ សេចក្តីថ្លៃថ្នូរ គឺជាប្រភពដ៏ធំបំផុតក្នុងការជួយអ្នកឱ្យទទួលបានជំនួយច្រើន។

៣. មនុស្ស​មាន​ចិត្ត​ទូលាយ រស់​នៅ​ដោយ​អធ្យាស្រ័យ​ជាមួយ​អ្នក​ដទៃ

អ្នកដែលមានចិត្តបរិសុទ្ធ មិនចេះខ្វល់ខ្វាយ ធ្វើអ្វីគ្រប់យ៉ាងច្បាស់លាស់ និងតម្លាភាព ហើយទៅណាមកណា នឹងទទួលបានការគោរពស្រឡាញ់ពីអ្នកជុំវិញខ្លួន។ ទោះបីជាអ្នកជាមនុស្សតូចក៏ដោយ ប្រសិនបើអ្នកប្រើបេះដូងរបស់អ្នកដើម្បីបំប្លែងពួកគេ អ្នកប្រាកដជាអាចបំប្លែងពួកគេបាន។

អ្នក​ដែល​ចេះ​អត់ឱន​ឱ្យ​អ្នក​ដទៃ ​គឺ​ជា​មនុស្ស​ដែល​មាន​បេះដូង​ធំ។ ទោះបីជាគាត់មិនរំពឹងថាអ្នកដទៃនឹងតបស្នងគាត់ក៏ដោយ ប៉ុន្តែអ្នកផ្សេងទៀតនឹងចងចាំជានិច្ច នូវសេចក្តីសប្បុរសរបស់គាត់ ហើយបង្កើតជារង្វង់ប្រកបដោយគុណធម៌នៃការជួយអ្នកដទៃ។

២

៤. មនុស្សដែលខិតខំធ្វើការអស់ពីសមត្ថភាពខ្លួនឯង ដោយរំពឹងថានឹងទទួលបានជំនួយពីអ្នកដទៃ

យើង​ច្រើន​តែ​និយាយ​ថា​៖ ការ​ពឹង​លើ​អ្នក​ដទៃ ​គឺ​មិន​ល្អ​ដូច​ការ​ពឹង​លើ​ខ្លួន​ឯង​នោះ​ទេ។ នៅពេលដែលមនុស្សម្នាក់មានអារម្មណ៍បាក់ទឹកចិត្ត គឺជាពេលដែលមនុស្សភាគច្រើនសង្ឃឹមថា នឹងបានជួបមនុស្សថ្លៃថ្នូរ ប៉ុន្តែជារឿយៗ វាមិនដូចអ្វីដែលពួកគេចង់បាននោះទេ បើអ្នកពឹងផ្អែកលើអ្នកដទៃកាន់តែច្រើន អ្នកនឹងត្រូវមើលងាយខ្លួនឯង។ ហេតុ​ដែល​គ្មាន​អ្នក​ណា​ចង់​ជួយ​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត​ គឺ​ដោយសារ​ពួកគេ​មិន​ចង់​ដាក់​បន្ទុក​លើ​ខ្លួន​ឯង។

បើ​មនុស្ស​តែង​មាន​ស្មារតី​ខ្ពស់ មិន​ចង់​ពឹង​លើ​ជំនួយ​ពី​អ្នក​ដទៃ។ ពេល​គាត់​ខំ​ប្រឹង​ដល់​កម្រិត​ណា​មួយ ជីវិត​គាត់​នឹង​បាន​ធូរស្រាល ដូច្នេះ​អ្នក​ណា​ក៏​ចង់​ជួយ​គាត់ដែរ។ នៅពេលអនាគត មនុស្សគ្រប់រូបអាចភ្ជាប់ទំនាក់ទំនង និងដឹងពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ជំនួយដែលអ្នកដទៃផ្តល់ឱ្យអ្នក គឺដោយសារតែការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់ ពីការខិតខំប្រឹងប្រែងនោះ អ្នកដទៃនឹងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍អាជីពរបស់អ្នកឱ្យកាន់តែរីកចម្រើនលឿនជាងមុន ដូច្នេះហើយការខិតខំប្រឹងប្រែងរបស់អ្នកបានក្លាយទៅជាមនុស្សថ្លៃថ្នូរនៅក្នុងជីវិតរបស់អ្នក។

៥. មនុស្សដែលតែងតែមានស្នាមញញឹម

ស្នាមញញឹមតែងតែជាកម្លាំងចិត្ត ជាមនុស្សដែលមានទឹកមុខស្រស់ស្រាយ តែងតែស្វាគមន៍គ្រប់ទីកន្លែង តែងតែទទួលបានឱកាសជាច្រើនដើម្បីជួយអ្នកដទៃ។ អ្នក​ផ្សេង​ជួយ​អ្នក​ដោយ​ក្ដី​ស្រឡាញ់ មិន​មែន​ជា​កាតព្វកិច្ច​របស់​គេ​ក្នុង​ការ​ជួយ​អ្នក​ទេ។ នៅពេលដែលអ្នកត្រូវការជំនួយ ប៉ុន្តែអ្នកតែងតែសួរពីរបៀបដែលពួកគេនឹងជួយអ្នក។ វិធីនោះ គ្មាននរណាម្នាក់ចង់ជួយអ្នកទេ។

ពេលជួបការលំបាក ប៉ុន្តែអ្នកសប្បាយចិត្តពេលឃើញបញ្ហា ហើយរកវិធីជម្នះវា ពេលនេះអ្នកសុំជំនួយពីអ្នកដទៃ ស្មារតីសុទិដ្ឋិនិយម និងអាកប្បកិរិយារីករាយរបស់អ្នកនឹងធ្វើឱ្យចម្ងាយរវាងអ្នកទាំងពីររួមតូច។ បុគ្គលនោះនឹងមានអារម្មណ៍ចង់ជួយអ្នក។

សរុបមក ៖ ក្នុងទំនាក់ទំនងរវាងមនុស្ស និងមនុស្ស គឺត្រូវចេះគោរពគ្នាទៅវិញទៅមក មិនបង្កបញ្ហាដល់អ្នកដទៃ ត្រូវចេះប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដោយចិត្តរបស់យើង ហើយត្រូវមាននរណាម្នាក់ជួយអ្នក។ អ្នកនឹងដឹងគុណចំពោះបុគ្គលនោះ បើគ្មានអ្នកណាមកជួយអ្នកទេ អ្នកនៅតែត្រូវព្យាយាមឱ្យអស់ពីសមត្ថភាព ព្រោះមានសុភាសិតមួយបានពោលថា « ទ្រព្យសម្បតិ្តដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់អ្នក គឺខ្លួនអ្នក បើអ្នកមិនសាកល្បងខ្លួនឯង គ្មានអ្នកណាម្នាក់ អាច​ជួយ​អ្នក »

អត្ថបទ ៖ បរទេស / ប្រែសម្រួល ៖ ក្នុងស្រុក