ធានា! ៩៩% មនុស្សប្រុសឱ្យតែផឹកស្រវឹង ដឹងតែចង់ធ្វើរឿងទាំងនេះ

ជារឿងដែលមិនអាចនឹងប្រកែកបានឡើយ មនុស្សប្រុស ស្ទើរតែ ៩៩%ហើយ ឱ្យតែផឹកស្រវឹង ដឹងតែនឹក និងធ្វើរឿងទាំងប៉ុន្មានខាងក្រោមនេះច្បាស់ណាស់។ តស់! យើងមកដឹងទាំងអស់គ្នា តើជារឿងអ្វីខ្លះ?

១. ចំណង់តណ្ហា

ចម្លើយ​មួយ​ចំពោះ​សំណួរ​ដែលសួរថា តើ​បុរស​ចូល​ចិត្ត​អ្វីបំផុត​បន្ទាប់​ពី​ពិសា​គ្រឿង​ស្រវឹងនោះគឺ​ បុរស​ចង់​រួម.​ភេទ។ មូលហេតុ គឺដោយសារតែនៅពេលផឹកស្រា សរសៃប្រសាទរបស់បុរសគឺសកម្មជាងធម្មតា។ ជាមួយគ្នានេះដែរ នៅពេលដែលស្រវឹង កម្រិតអរម៉ូនក៏កើនឡើង ដែលនាំឱ្យបុរសមានចំណង់ផ្លូវភេទកើនឡើង។

២

២. បុរស​ពេល​ស្រវឹង​នឹង​ឃើញ​តែស្រី​ស្អាត​

អ្នកប្រហែលជាមិនជឿរឿងនេះទេ ប៉ុន្តែវាគឺជាការពិត ដែលត្រូវបានទទួលស្គាល់ដោយបុរសភាគច្រើន។ ការសិក្សាជាច្រើនបានបង្ហាញថា នៅក្នុងក្រសែភ្នែកបុរសនៅពេលស្រវឹង នៅពេលដែលសម្លឹងមើលមនុស្សស្រី នឹងឃើញកាន់តែស្រស់ស្អាត និងទាក់ទាញ។ នេះក៏អាចត្រូវបានបង្ហាញតាមរយៈអាកប្បកិរិយាដ៏គ្រោះថ្នាក់ ចំពោះមនុស្សស្រវឹងដូចជាការរួមភេទដ៏ងាយផងដែរ។

តាម​ពិត​ទៅ​ពេល​ស្រវឹង បុរស​ទំនង​ជា​មាន​សកម្មភាព​«ហួស​ហេតុ» ​ចំពោះ​ស្ត្រី។ វាគឺដោយសារតែពួកគេខ្លួនឯងរំភើបនឹងភាពស្រស់ស្អាតរបស់អ្នក ជម្រុញឱ្យមានបំណងប្រាថ្នា និងការត្រួតត្រាកាន់តែច្រើន។

យ៉ាង​ណា​មិញ ភាព​ស្រស់​ស្អាត​មិន​ស្ថិត​នៅ​លើ​ថ្ពាល់​ក្រហម​របស់​នារី​នោះ​ទេ គឺ​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​អ្នក​មើល។ នៅពេលដែលពួកគេមានជាតិអាល់កុលក្នុងខ្លួន ពួកគេកាន់តែ "គួរឱ្យស្រឡាញ់" ។

៣. បុរសងាយនឹងសន្យាពេលស្រវឹង

កាលណាចិត្តស្រវឹង ចិត្តលែងភ្ញាក់រឭក ពេលខ្លះក៏រំជើបរំជួល ធ្វើឱ្យខួរក្បាលងាយរំជើបរំជួល ងាយនឹងសន្យាផងដែរ។ ឧទាហរណ៍ ៖ គេសុខចិត្តសន្យាឈប់ផឹក សន្យាស្រលាញ់អ្នកអស់មួយជីវិត… ទោះជាយ៉ាងណា លុះព្រឹកឡើងគេភ្លេចពាក្យសន្យាទាំងអស់នេះហើយ។

មនុស្សច្រើនតែនិយាយថា កុំជឿពាក្យមនុស្សស្រវឹង ព្រោះពេលនោះជាពាក្យសុរា គ្រឿងស្រវឹងគ្រប់គ្រងខួរក្បាល និងមិនអាចគ្រប់គ្រងការនិយាយស្ដីបានឡើយ។

1

៤. ពេលស្រវឹងងាយនឹងចាយ​លុយ

តាមពិតទៅ ពេលយើងនៅតុផឹកស៊ី វាកាន់តែងាយស្រួលសម្រាប់យើងខ្ជះខ្ជាយលុយ ហើយក៏ចាប់ផ្ដើមស្ដាយក្រោយពេលភ្ញាក់ពីឡើង។ បុរសគឺមិនមានករណីលើកលែងនោះទេ ពួកគេកាន់តែមានចិត្តសប្បុរស ចាយលុយគ្មានកំណត់ នៅពេលដែលពួកគេស្រវឹង។

៥. មនុស្ស​ប្រុស​ងាយ​និយាយ​ច្រើន ពេល​ស្រវឹង​

ធ្លាប់​ឃើញ​បុរស​ម្នាក់​ដែល​ធម្មតា​ស្ងៀមស្ងាត់ តែ​ពេល​ផឹក​ស្រា បែរ​ជា​និយាយ​ខុស​ពី​ធម្មតា? បុរស​ពេល​ស្រវឹង​តែង​និយាយ​ច្រើន​ និយាយ​មិន​សូវ​ផ្តោត​អារម្មណ៍​ និង​មិន​មែន​ជាចរិតធម្មតាប្រចាំថ្ងៃរបស់ពួកគេឡើយ។

មនុស្សជាច្រើនជឿថា ចិត្តគំនិតរបស់មនុស្សប្រុសនៅពេលស្រវឹង គឺតែងតែនិយាយការពិត។ ប៉ុន្តែពួកគេយល់ខុស ព្រោះយោងទៅតាមសាស្ត្រាចារ្យ Kevin Strang នៃនាយកដ្ឋានសរសៃប្រសាទ នៃសាកលវិទ្យាល័យ Wisconsin-Madison School of Medicine សហរដ្ឋអាមេរិក បានពន្យល់ថា “ការនិយាយការពិត ឬកុហកនៅពេលស្រវឹង គឺអាស្រ័យលើបរិមាណនៃគ្រឿងស្រវឹងដែលអ្នកផឹក កម្រិត ការ​ផ្តោត​លើ​គ្រឿង​ស្រវឹង​នៅ​ពេល​នោះ មិន​ត្រឹម​តែ​អាស្រ័យ​លើ​មនុស្ស និង​បុគ្គលិក​លក្ខណៈ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ» ក៏មាន​ន័យ​ថា​ មិន​អាច​សន្មត់ថា​ រាល់​ពាក្យ​ដែល​មនុស្ស​និយាយ​ពេល​ស្រវឹង​ គឺ​ជា​ការ​ពិតនោះឡើយ៕

ប្រភព ៖ Phunutoday / Knongsrok