ម៉េចក៏ហ៊ាននិយាយថាខ្ញុំគ្មានអ្នកណាស្រឡាញ់ ដឹងអត់ថា ខ្ញុំធ្លាប់បានបដិសេធមនុស្សប៉ុន្មាននាក់ ហើយដោយសារតែហេតុផលអ្វីទេ?

មានអ្នកថាឱ្យខ្ញុំថា ៖ អាយុច្រើនហើយ ម៉េចមិនទាន់មានសង្សារទៀត ខ្មាសក្មេងៗណាស់ អាយុប៉ុណ្ណឹងហើយ នៅតែគ្មានអ្នកណាស្រឡាញ់ទៀត។

១

ខ្ញុំចង់ប្រាប់ថា ៖ ព្រោះតែខ្ញុំអាយុច្រើន ទើបខ្ញុំមិនយកសង្សារ ព្រោះមិនចង់ទាក់ទងអ្នកណាដោយគ្មានភាពច្បាស់លាស់ មិនចង់សាងទំនាក់ទំនងហើយក៏បែកគ្នានោះឡើយ។

ម៉េចក៏ហ៊ាននិយាយថាខ្ញុំគ្មានអ្នកណាស្រឡាញ់ ដឹងអត់ថា ខ្ញុំធ្លាប់បានបដិសេធមនុស្សប៉ុន្មាននាក់ ហើយដោយសារតែហេតុផលអ្វីទេ?

ខ្ញុំបដិសេធគេ ព្រោះតែមនុស្សដែលចង់ចូលមកក្នុងជីវិតខ្ញុំ មិនមែនជាប្រភេទមនុស្សដែលខ្ញុំស្រឡាញ់ និងចង់បាន មនុស្សដែលចង់ចូលមកសុទ្ធតែកូនក្មេង លេងសើច តាមតែអារម្មណ៍មួយឆាវ សួរថា បើម្នាក់នោះ មិនមែនជាមនុស្សដែលមានចរិតលក្ខណៈដែលខ្ញុំចង់បានផងនោះ តើទាក់ទងគ្នាធ្វើអ្វី មុននឹងក្រោយគង់តែបែកគ្នាដដែលហ្នឹង បើគេមិនមែនជាមនុស្សដែលខ្លួនស្រឡាញ់ផង ទាក់ទងគ្នា ដើម្បីតែបែក ឬធ្វើឱ្យគេខូចចិត្ត និងឈឺចាប់ វារឹតតែគ្មានន័យ ហើយបាបដថែមទៀត។

ខ្ញុំអត់ខ្វល់ទេថា ខ្ញុំអាយុច្រើន មានសង្សារ ឬគ្មានសង្សារ ព្រោះជីវិតខ្ញុំ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ ព្រោះខ្ញុំកាន់តែចាស់ អាយុកាន់តែច្រើន ទើបខ្ញុំត្រូវតែគិតឱ្យបានច្បាស់លាស់ក្នុងរឿងនេះ។

ខ្ញុំមិនបានគ្រាន់តែចង់បានស្នេហាមួយដើម្បីកំដរ ឬរំសាយអារម្មណ៍ឯកានោះទេ ខ្ញុំត្រូវការមនុស្សម្នាក់ដែលច្បាស់លាស់ ជាមនុស្សដែលអាចកាន់ដៃគ្នារហូតដល់ចាស់កោងខ្នង ព្រោះមិនចង់រៀបការហើយក៏លែងគ្នា ហើយរៀបការម្ដងទៀតនោះទេ ដឹងអត់ថា ការរៀបការវាហត់នឿយ វាចំណាយអស់ច្រើនណាស់ មិនមែនហត់តែយើងម្នាក់ទេ នៅម៉ាក់ប៉ា ក្រុមគ្រួសារ សាច់ញាតិ​បងប្អូន គ្មាននរណាទំនេរមកការយើងំមួយដង ជាពីរដងនោះឡើយ។

ខ្ញុំត្រូវការទំនាក់ទំនងបែបចាស់ទុំ ចាស់ចិត្តចាស់គំនិត អាចរួមដំណើរជីវិតជាមួយគ្នាយ៉ាងពិតប្រាកដ ព្រោះជីវិតនេះ វ័យកាន់តែជ្រេ អាយុកាន់តែច្រើន ការសាងគ្រួសារក៏កាន់តែសំខាន់ សុំត្រឹមមានការងារមួយច្បាស់លាស់ មុខរបរនឹងធឹង មានលុយចាយគ្រប់គ្រាន់ មានឡាន មានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយក៏សាងគ្រួសារមួយដ៏កក់ក្ដៅ មិនមែនរស់នៅ ចង់មានត្រឹមតែសង្សារ មានស្នេហា​ ព្រោះតែខ្លាចឯកា ខ្លាចគេថា អាយុច្រើនគ្មានអ្នកណាស្រឡាញ់នោះទេ៕

#ក្នុងចិត្ត #មនុស្សចុងក្រោយ #sadlife #Knongsrok #L1_219 #ឆ្ងល់