Man City នឹង​ដាក់​តាំងរូបចម្លាក់​ Vincent Kompany និង David Silva នៅ​កីឡដ្ឋាន Etihad

យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថាក្រុម Manchester City គ្រោងនឹងដាក់បង្ហាញរូបចម្លាក់របស់ Vincent Kompany និង David Silva មុនការប្រកួត Arsenal នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយនេះ។

20884360 7674677 Image M 46_1573514129886

រូបសំណាក់ទាំងនោះនឹងត្រូវដាក់នៅខាងក្រៅស្តុបផ្នែកខាងកើតរបស់កីឡដ្ឋាន Ethihad ដើម្បីជាសញ្ញានៃការទទួលស្គាល់ឋានៈរបស់កីឡាករទាំងពីនេះថាជាវីរបុរសរបស់ក្លឹប។ ប្រភពអះអាងថាទាំង Kompany និង Silva បានឃើញរូបភាព​ទាំងនេះ​ហើយ​មាន​ការសប្បាយចិត្តជាខ្លាំង។

0_GettyImages 924234612

ក្រៅ​ពី​អ្នក​ទាំងពីរ​នេះ កីឡាករ Sergio Aguero ក៏​ធ្វើ​ជារូបចម្លាក់​ដាក់​តាំង​ផង​ដែរ ក្នុង​នាម​ជាកីឡាករស៊ុត​បញ្ចូល​ទីច្រើន​ជាង​គេ​របស់ Manchester City។ Aguero, Silva និង Kompany សុទ្ធតែជាកីឡាករដ៏សំខាន់ក្នុងការធ្វើឱ្យ Man City ក្លាយជាក្រុមខ្លាំងនៅ Premier League ដូចសព្វថ្ងៃនេះ។

447c0e45 F79a 49ee A868 31965ca2647c

ពួកគេបានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ៤ ជាលើកដំបូងរបស់ខ្លួន ខណៈដែល Aguero ក៏ជាផ្នែកមួយនៃក្រុមដែលជួយលើកពានទី ៥ កាលពីដើមឆ្នាំនេះ។

32067746 0 Image A 40_1597708674161

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: