Messi កំពុង​ចរចា​ចង់​បញ្ចប់​អាជីព​នៅ​ក្លឹប​មួយ​នេះ តែ​មិនមែន​ជា PSG

ដ្បិត​បើ Lionel Messi មិន​ទាន់​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ឲ្យ PSG ជា​ផ្លូវការ​ក្តី តែ​គេ​ជឿ​ថា​អនាគត​ដ៏​វែងឆ្ងាយ​របស់​លោក ក៏​កំពុង​រៀបចំ​ជា​បណ្តើរៗ​ហើយ ដ្បិត​អី​អាយុ​ក៏​កាន់​តែ​ជ្រេ​ឈាន​ចូល​វ័យ ៣៤ ឆ្នាំ​ទៅ​ហើយ​នោះ។

1538393306_405378_noticia_normal

Lionel Messi PSG 2

បើ​តាម​របាយការណ៍​ពី The Mirror ចុះ​ផ្សាយ​ថា ក្លឹប​បន្ទាប់​ដែល ​កីឡាករ​អាហ្សង់ទីន​អាច​នឹង​ផ្ទេរ​ទៅ​ចូលរួម គឺ​ផ្ទេរ​ទៅ​ចូល​និវត្ត​នៅ​ទី​នោះ​តែ​ម្តង ហើយ​មិន​មែន​ជា​ក្លឹប​បច្ចុប្បន្ន PSG ឬ​ក្លឹប​ចាស់ Barcleona នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ក្លឹប​នៅ​សហរដ្ឋអាមេរិក។

ប្រភព​សង្កត់​ធ្ងន់​ថា ខ្សែ​ប្រយុទ្ធ​ស្លាប​ស្តាំ ក្រោយ​ពី​ផុត​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​នៅ​ក្លឹប​ក្នុង​ទីក្រុង​ប៉ារីស គេ​នឹង​រើ​បង្វិច​បន្ត​ផ្ទេរ​ទៅ​ក្លឹប Inter Miami ដែល​បច្ចុប្បន្ន​កំពុង​ចរចា ហើយ​ទំនង​ជា​សម្រេច​ការ​ផ្ទេរ​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២៣។

Ma6pcg8tozjnrite_1623310703

បើ​វត្តមាន Messi ទៅ Miami ក្លាយ​ជា​ការ​ពិត​ នោះ​វា​នឹង​កាន់​តែ​កក្រើក​សម្រាប់​លីគ​កំពូល​អាមេរិក មុន​នឹង​លោក​ប្រកាស​ចូល​និវត្ត។ កន្លង​មក​ក៏​លឺ​ថា Messi មាន​ទិញ​អចលនទ្រព្យ​នៅ​ទីក្រុង​ Miami ផង​ដែរ ដោយ​ជឿ​ថា ចចាមអារ៉ាម​នៃ​ការ​ផ្ទេរ​ទៅ​របស់​លោក ក៏​កាន់​តែ​កៀក​ឈាន​ដល់​ចំណុច​ភ្លើង​ខៀវ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក