Caballero ថា​កីឡាករ​រូប​នេះ ​ប្រៀប​ដូច​ជា​ម៉ាស៊ីន ​ល្មម​អាច​ធៀប​នឹង Michael Jordan

បើ​សួរ​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់បោះ​ នោះ​ប្រាកដ​ជា​ស្គាល់​ច្បាស់​ណាស់​អតីត​វីរបុរស​លោក Michael Jordan ដែល​បច្ចុប្បន្ន​លោក​បាន​ចូល​និវត្ត​​ហើយ និង​បាន​បញ្ចេញ​នៅ​វីដេអូ​ឯកសារ​សង្ខេប​ពី​ជោគជ័យ​របស់​លោក​មួយ​លើ Netflix ឲ្យ​ឈ្មោះ​ថា "The Last Dance"។

Chelsea FC V Wolverhampton Wanderers   Premier League

Michael Jordan Bulls 1024x574

បង្វែរ​មក​ក្នុង​វិស័យ​បាល់ទាត់​យើង​ឯ​ណេះ​វិញ អ្នកចាំទី​ធ្លាប់​លេង​ឲ្យ Chelsea លោក Willy Caballero ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផង​ដែរ ដោយ​ថា Lionel Messi គឺ​អាច​ប្រដូច​ទៅ​នឹង Michael Jordan។

អ្នកចាំទី​វ័យ ៣៩ ​ឆ្នាំ​និយាយ​ប្រាប់ Goal ដូច្នោះ​ថា៖ "ការ​ដែល​លេង​ទល់ Messi គឺ​ជា​សុបិន្ត​ដ៏​អាក្រក់​មួយ ព្រោះ​ក្នុង​ក្រុម​របស់​អ្នក​នឹង​ផ្តោត​តែ​លើ Messi ហើយ​បន្សល់​ចន្លោះ​ដល់​កីឡាករ​ដទៃ​ទៀត តែ​មិន​ចប់​នោះ​ទេ​សុខៗ​ក៏​នៅ​តែ​រំលេច​ចេញ​ម្នាក់​ទៀត​មក​ដដែល​នោះ​គឺ​ជា Messi"។

Gjhgj

000_9KY2PD

លោក​បន្ត៖ "ខ្ញុំ​ធ្លាប់​មាន​ឱកាស​ហ្វឹកហាត់​ជាមួយ​គាត់​នៅ​ជម្រើស​ជាតិ គាត់​ដូច​ជា​ម៉ាស៊ីន មិន​ថា​តែ​ពេល​គាត់​ហ្វឹកហាត់ គឺ​គាត់​តែងតែ​ចង់​ឈ្នះ ហើយ​ប្រសិន​អ្នក​បាន​មើល​ឯកសារ The Last Dane របស់ Michael Jordan ហើយ អ្នក​នឹង​យល់​ថា​ Messi ដូច​គ្នា គាត់​មិន​ទទួល​យក​បរាជ័យ​នោះ​ឡើយ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក