អតីតកីឡាករជើងចាស់នៅ PL លោក Kevin Phillips បានជំរុញឲ្យក្លឹបហង្សក្រហម Liverpool បើកការចរចា នាំយកខ្សែប្រយុទ្ធស្លាប Julian Draxler របស់ក្លឹបបារាំង Paris Saint-Germain ក្រោយពីគេជាន់ Role នៃការមកដល់របស់តារាឆ្នើម Lionel Messi។
រំឭកបន្តិច Draxler ជាកីឡាកររបស់ PSG តាំងពីឆ្នាំ ២០១៧ ហើយចាយពេលជាង ៤ ឆ្នាំមកនេះ គេបង្ហាញខ្លួនសរុប ១៧៨ ប្រកួត រកបាន ២៥ គ្រាប់និង Assist ៣៩ លើក។ បច្ចុប្បន្នសុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៤ ហើយអាចមានតម្លៃផ្ទេរលើសពី ២០ លានអឺរ៉ូ បើក្លឹបវ៉ៃចេញមុនបិទទីផ្សារដោះដូរ។
ទៅមើលការលើកឡើងរបស់ Phillips និយាយ៖ "Draxler គេជាការចុះហត្ថលេខាដ៏ល្អឥតខ្ចោះសម្រាប់ Liverpool អ្វីដែលខ្ញុំច្បាស់រឿងមួយនោះគឺបណ្តាក្លឹបនៅអឺរ៉ុបច្រើនណាស់នឹងឆ្លៀតឱកាសនេះសម្លឹងមើលកីឡាករដែល PSG ចង់វ៉ៃចេញ ព្រោះអីដោយសារសម្រួលផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ក្រោយ Messi មកដល់"។
លោកបន្ថែម៖ "Draxler ពិតជាអាចបន្ថែមភាពរឹងមាំដល់ប្រព័ន្ធលេងរបស់ក្រុម ព្រោះយើងដឹងច្បាស់ហើយថាគេល្អកម្រិតណា ចំណែកឯលោក Klopp ក៏កំពុងសម្លឹងមើលកីឡាករណាម្នាក់ដែរ ដូច្នេះបើយក Draxler គឺល្អបំផុត ហើយក្លឹបក៏ត្រូវលក់ចេញ Shaqiri និង Origi ដែរ ដូច្នេះនេះជាការជំនួសដ៏សក្តិសម"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក