បង្ហាញ​ឈ្មោះ​អ្នកចាត់ការ​ទាំង ១០ ចាយ​ច្រើន​បំផុត​នៅ​សតវត្ស​នេះ តែ​លេខ ១ មិន​មែន Pep

រាប់​ចាប់​ពី​ឆ្នាំ ២០០១ មក​ទល់​ពេល​បច្ចុប្បន្ន គឺ​យើង​កំពុង​ស្ថិត​ក្នុង​សតវត្ស​ទី ២១ ហើយ ចុះ​អ្នក​មាន​ដឹង​ទេ​ថា ក្នុង​ពិភព​បាល់ទាត់ តើ​អ្នកចាត់ការ​រូប​ណា​ទៅ ដែល​ដឹកនាំ​ក្លឹប​ហើយ​ចាយ​លុយ​លើ​ការ​នាំ​យក​កីឡាករ​ច្រើន​បំផុត?

បើ​អ្នក​សម្លឹង​មើល​រយៈ​ពេល​ចុងក្រោយ ប្រហែល​គិត​ថា​ជា​លោក Pep Guardiola តែ​តាម​ពិត​ទៅ លេខ​រៀង​ទី ១ មិន​មែន​ជា​លោក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ជា​គ្រូ​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប​នៅ​លីគ​អ៊ីតាលី​ឯ​ណោះ។ ខាង​ក្រោម​យើង​បង្ហាញ​ទិន្នន័យ​ឈ្មោះ​អ្នក​ទាំង ១០ ដូច​ត​ទៅ៖

១០) Unai Emery ចាយ​អស់ ៨៤៦ លាន​អឺរ៉ូ

10

៩) Ernesto Valver ចាយ​អស់ ៨៦៤ លាន​អឺរ៉ូ

៨) Arsene Wenger ចាយ​អស់ ៨៩១ លាន​អឺរ៉ូ

៧) Antonio Conte ចាយ​អស់ ៩៤៤ លាន​អឺរ៉ូ

៦) Diego Simeone ចាយ​អស់ ៩៨៥ លាន​អឺរ៉ូ

5

៥) Massimilano Allegri ចាយ​អស់ ១,០៦ ពាន់​លាន​អឺរ៉ូ

៤) Manuel Pellegrini ចាយ​អស់ ១,១៦ ពាន់​លាន​អឺរ៉ូ

៣) Carlo Ancelotti ចាយ​អស់ ១,៣៧ ពាន់​លាន​អឺរ៉ូ

២) Pep Guardiola ចាយ​អស់ ១,៥៩ ពាន់​លាន​អឺរ៉ូ

1

១) Jose Mourinho ចាយ​អស់ ១,៧៦ ពាន់​លាន​អឺរ៉ូ

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក