អតីតអ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane បានបរិច្ចាគផ្ទាល់ខ្លួន ២ លានអឺរ៉ូ (១.៧ លានផោន) ដើម្បីជួយដល់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃនៅភាគខាងជើងអាល់ហ្សេរីនេះបើតាមការផ្សាយរបស់ Shoot Africa។
យ៉ាងហោចណាស់មនុស្សចំនួន ៦៥ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារភ្លើងឆេះព្រៃហើយផ្ទះជាច្រើនខ្នងក៏ត្រូវបានបំផ្លាញផងដែរ។ Zidane បានធ្វើការបរិច្ចាគតាមរយៈមូលនិធិសប្បុរសធម៌របស់គាត់ហើយបានធានាថាវានឹងត្រូវបង់ទៅឱ្យសមាគមក្នុងស្រុកដែលអាចជួយជនរងគ្រោះដោយគ្រោះមហន្តរាយនេះ។
អតីតគ្រូបង្វឹកម៉ាឌ្រីតមានដើមកំណើតជនជាតិអាល់ហ្សេរីហើយរឹសគល់របស់គាត់គឺមកពីតំបន់កាប៊ីលី ក្នុងប្រទេសអាល់ហ្សេរីខាងជើងដែលជាកន្លែងមានព្រៃត្រូវភ្លើងឆេះ។ លុយចំនួនចំនួន ២.០០០.០០០ ផោននេះនឹងត្រូវបង់ជូនសមាគមសង្គ្រោះក្នុងស្រុកអាល់ហ្សេរីដែលផ្តល់ជំនួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ។
ប្រទេសអាល់ហ្សេរីបានជួបប្រទះនូវគ្រោះអគ្គីភ័យដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ខណៈដែលមានភ្លើងឆេះព្រៃចំនួន ៧១ករណីបានរាលដាលពាសពេញខេត្តចំនួន ១៨ ដែលមានរយៈពេល ៣ ថ្ងៃមកហើយដោយធ្វើឱ្យមនុស្សយ៉ាងតិច ៩០ នាក់បានស្លាប់ និងរបួស។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក