Koeman ផ្តាំ​ទៅ​កីឡាករ​ម្នាក់ ថា​ឲ្យ​ខំ​លេង​សិន​ទៅ ​កុំ​ទាន់​ចង់​ឡើង​ប្រាក់​ឈ្នួល​អី

ដូច​យើង​បាន​ដឹង​ហើយ​ពី​ស្ថានភាព​ក្លឹប Barcelona ដែល​មួយ​រយៈ​ក្រោយ​សឹង​តែ​គ្មាន​លុយ​បើក​ឲ្យ​ថ្លៃ​ពលកម្ម​កីឡាករ និង​ត្រូវ​បង្ខំ​ចិត្ត​លក់​ចេញ​តារា​ឆ្នើម​កំពូលៗ​មាន​តាំង​ពី Lionel Messi ជា​ដើម។ ជា​លទ្ធផល​យើង​ក៏​ឃើញ​កីឡាករ​ខ្លះ ព្រម​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​ទៅ​តាម​ការ​ស្នើ​របស់​ក្លឹប ហើយ​ខ្លះ​ក៏​នៅ​ស្ថិត​ក្នុង​ការ​ចរចា និង​ខ្លះ​ទៀត​បែរ​ជា​ចង់​ដំឡើង​ទៅ​វិញ។

16139115148180

ជាក់ស្តែង​ដូច​ជា​យុវជន Ilaix Moriba ​កន្លង​មក​មាន​របាយការណ៍​មក​ថា គេ​ចង់​សុំ​ក្លឹប​ឡើង​តម្លៃ​ពលកម្ម​មក ១០០ ០០០ អឺរ៉ូ/សប្តាហ៍ ​សម្រាប់​កុងត្រា​ថ្មី បន្ទាប់​ពី​កុងត្រា​ចាស់​ត្រូវ​ផុត​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​កីឡាករ​វ័យ ១៨ ឆ្នាំ អ្នកចាត់ការ​លោក Ronald Koeman ក៏​បាន​ចេញ​មក​និយាយ​ចំៗ ថា​គេ​មិន​គួរ​ទាន់​គិត​រឿង​លុយ​ជា​ធំ​នោះ​ទេ ពោល​គួរ​ផ្តោត​លើ​ឱកាស​នៃ​ការ​លេង​សិន។

អ្នកចាត់ការ​សញ្ជាតិ​ហូឡង់ ពន្យល់​កាល​ពី​ថ្ងៃ​សុក្រ​បែប​នេះ៖ "រឿង Ilaxi? ខ្ញុំ​បាន​និយាយ​ជាមួយ​គេ ២ ឬ ៣ សប្តាហ៍​មុន​ហើយ ដោយ​និយាយ​ក្នុង​នាម​ជា​បុគ្គល​ទូទៅ​ម្នាក់​លើស​ពី​អ្នកចាត់ការ"។

Ice_screenshot_20210821 113411

Ilaix

លោក​បន្ថែម​ថា៖ "ស្ថានភាព​របស់​គេ​ពេល​នេះ គឺ​ត្រង់​ថា​គេ​ទើប​តែ​អាយុ ១៨ ឆ្នាំ គេ​ជា​ចំណែក​នៃ​អនាគត​មួយ​របស់​ក្លឹប ហើយ​ខ្ញុំ​ដឹង​ថា​ក្លឹប​ស្រលាញ់​ចង់​បាន​គេ​ណាស់ គ្រាន់​ថា​យោបល់​ខ្ញុំ​ទៅ​កាន់​គេ កុំ​ទាន់​គិត​រឿង​លុយ​សំខាន់​បំផុត​ពេល​នេះ ជា​ការ​ពិត​ទៅ​ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ទៅ​លើ​គេ​និង​ភ្នាក់ងារ​ខ្លាំង​ណាស់"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក