Raphael Varane បានសម្រេចការផ្ទេរមកចូលរួមនៅក្លឹប Man Utd ជាមួយតម្លៃផ្ទេរ ៤០ លានអឺរ៉ូ លើកុងត្រារយៈពេល ៤ ឆ្នាំ ហើយគេទំនងជាអាចបង្ហាញខ្លួននៅប្រកួតប៉ះ Southampton នាចុងសប្តាហ៍នេះ។
នៅពីក្រោយការផ្ទេររបស់ កីឡាករបារាំង បើតាមការយល់ឃើញរបស់អតីតជើងចាស់លោក Micah Ricards បានជឿជាក់ថា ដោយសារតែវត្តមានរបស់ Paul Pogba ឈរជើងនៅ Man Utd ផងទេ ពោលគេជាដើមចមនាំឲ្យ Varane ផ្ទេរមក Old Trafford ដោយមិនស្ទាក់ស្ទើរ។
និយាយប្រាប់ Sky Sports លោក Ricards ថា៖ "ខ្ញុំគិតថា Pogba ជាគ្រាប់ពេជ្រមួយរូបក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ដែលមានការស្រលាញ់និងមានឥទ្ធិពលទៅលើមិត្តរួមក្រុម ហើយនៅក្នុងរឿងផ្ទេររបស់ Varane ក៏ដូចគ្នា គឺពិតណាស់ដែល Varane គេប្រាកដជាខល់មកសួរនាំ Pogba [ជាមិត្តរួមជម្រើសជាតិ] កំឡុងពេលគេចាកចេញពី Real Mdarid ហើយប្រសិន Pogba បង្ហាញមតិយោបល់ខុសទំនងបែបណាមួយ នោះថាមិនត្រូវពួកគេក៏អាចរង់ចាំដល់សម្រេចការផ្ទេរទៅ PSG ជុំគ្នាក៏ថាបាន"។
លោកសង្កត់ធ្ងន់៖ "បើសួរពីអនាគតវែងឆ្ងាយជាមួយ Pogba នៅ Man Utd បែបណា? គឺខ្ញុំមិនអាចនិយាយបានដែរ ព្រោះគេមិនធ្លាប់និយាយអ្វីដែលប្រឆាំងនឹង United ទេ ហើយមើលតែការលេងរបស់គេកាលទល់ Leeds គឺយើងគ្មានអ្វីត្រូវបារម្ភអំពីឆន្ទៈរបស់គេដែលមានសម្រាប់ក្លឹបឡើយ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក