ភ្នាក់ងារ៖ “Mbappe នឹង​ត្រូវ​ក្លឹប PSG ធ្វើ​ទុក្ខបុកម្នេញ​រឿង​នេះ ដូច​ករណី Rabiot ដែរ”

អតីត​ភ្នាក់ងារ​រត់ការ​របស់ Marco Verratti លោក Donato di Campli បាន​ពន្យល់​ថា ករណី​របស់ Kylian Mbappe កំពុង​ចូល​ដាន​ចាស់​ដូច​ករណី​របស់ Adrien Rabiot ហើយ ពាក់ព័ន្ធ​នឹង​ការ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី។

Di.campli.1400x840

Kylian Mbappe 1

ជា​ការ​ពិត​ស្ថានភាព​របស់​កីឡាករ​បារាំង ដែល​ត្រូវ​ផុត​កុងត្រា​នៅ​ឆ្នាំ​ក្រោយ ២០២២ គេ​មាន​ផ្លូវ​ ២ ដែល​ត្រូវ​ជ្រើសរើស ទី ១) គឺ​បន្ត​កុងត្រា​ថ្មី​បន្ត​ឈរ​ជើង​នៅ PSG ទី ២) គឺ​រង់ចាំ​ដល់​អស់​សុពលភាព​កុងត្រា​ ហើយ​ផ្ទេរ​ទៅ​ក្លឹប R.Madrid ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។

យ៉ាង​ណា​អតីត​ភ្នាក់ងារ​លោក Donato បាន​ពន្យល់​ថា PSG នឹង​មិន​ឲ្យ Mbappe ឈរ​ជើង​ស្រួល​នោះ​ទេ ប្រសិន​គេ​មិន​បន្ត​កុងត្រា​ថ្មី ពោល​នឹង​ធ្វើទុក្ខបុកម្នេញ​ឲ្យ​គេ​នៅ​លែង​សុខ ជាក់ស្តែង​ដូច​មិន​ឲ្យ​គេ​បាន​ចូល​លេង​ពេញ​ជើង​ ហើយ​អង្គុយ​បម្រុង​ច្រើន​ជាង​មុន​ជា​ដើម។

ប្រាប់​សារព័ត៌មាន AS លោក Donato និយាយ៖ "ករណី​ Mbappe នឹង​ក្លាយ​ដូច​ករណី Rabiot ដែរ ពី​ព្រោះ​វា​ជា​រឿង​បុគ្គល​ជាមួយ​ក្លឹប PSG ដោយ​មិន​ពាក់ព័ន្ធ​នឹង​លុយ គឺ​ខ្ញុំ​គិត​ថា ប្រសិន Mbappe មិន​បន្ត​កុងត្រា​ថ្មី នោះ​ក្លឹប​នឹង​មិន​ឲ្យ​គេ​បាន​ចូល​លេង​ជាប់លាប់​ទេ នេះ​បើ​តាម​បទពិសោធន៍​ខ្ញុំ​ធ្លាប់​ឃើញ​ផ្ទាល់"។

Rabiot_Story_Pic.0

រំឭក​ឲ្យ​ដឹង​ដែរ​ថា ករណី Rabiot គឺ​កាល​គេ​នៅ PSG គេ​បាន​បដិសេធ​មិន​បន្ត​កុងត្រា​ថ្មី ហើយ​នៅ​រយៈ​ពេល​សេសសល់​ជាង ៦ ខែ គេ​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​កីឡាករ​ PSG និង​លែង​ស្ថិត​ក្នុង​ផែនការណ៍​របស់​ក្លឹប​ត​ទៅ​ទៀត ពោល​ល្មម​នឹង​ឲ្យ​គុណភាព​លេង​របស់​គេ​រាង​ធ្លាក់​ចុះ​បន្តិច​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក