ការប្រកួតនៅក្របខ័ណ្ឌ Premier League ជុំទី ២ នឹងចាប់ផ្តើមពីល្ងាចថ្ងៃសៅរ៍នេះតទៅ ហើយយើងក៏សង្កេតឃើញថាមានគូពិសេសជាច្រើន មួយផ្សេងទៀតអ្នកគាំទ្រក៏កាន់តែចង់ដឹងថា ក្រុមដែលខ្លាំងនៅជើងទី ១ អាចបន្តសម្ញែងសាច់ដុំបានទៀតឬយ៉ាងណា។
បើតាមការទស្សន៍ទាយទុកជាមុន ពីសំណាក់អតីតជើងចាស់លោក Dimitar Berbatov បានបង្ហាញការព្យាករណ៍សំខាន់ៗដូចខាងក្រោម៖
ទាយថា Liverpool នឹងយកឈ្នះ Burnley ៣-១
ទាយថា Leeds នឹងយកឈ្នះ Everton ១-០
ទាយថា Man City នឹងយកឈ្នះ Norwich ២-០
ទាយថា Southampton នឹងចាញ់ Man Utd ៤-១
ទាយថា Wolves នឹងស្មើ Spurs ១-១
ទាយថា Arsenal នឹងចាញ់ Chelsea ៣-០
ទាយថា West Ham នឹងយកឈ្នះ Leicester ៣-២
បញ្ជាក់ឲ្យដឹងដែរថា គូពិសេសនៅសប្តាហ៍នេះ គឺលេងនៅវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃអាទិត្យ ជាជំនួបរវាង Arsenal និង Chelsea នៅឯកីឡដ្ឋាន Emirate Stadium។ ប្រកួតនេះ នឹងអវត្តមានកីឡាករសំខាន់ៗដូចជា Alexandre Lacazette, P.E Aubameyang និង Christian Pulisic ដែលតេស្តឃើញមានផ្ទុកជំងឺ COVID-19 ដោយឡែកវាក៏អាចនឹងក្លាយជាប្រកួតបើកឆាកសម្រាប់ Romelu Lukaku ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក