“ អាទិភាពទីមួយរបស់​Jesse គឺចូលក្នុងក្រុមរបស់យើង” លោក Ole ផ្តល់បង្ហាញបច្ចុប្បន្នភាពអំពីអនាគតរបស់ Lingard

នៅពេលសួរអំពីអនាគតរបស់ Jesse Lingard លោក Ole Gunnar Solskjaer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត Southampton ថា៖“ ខ្ញុំគិតថាអាទិភាពទីមួយរបស់ Jesse គឺចង់ចូលក្រុមរបស់យើង។

0_GettyImages 1198598348jpgd

“ នៅពេលណាអ្នក​មានបុគ្គលិកក្នុងក្រុម Manchester United នោះគឺជាអាទិភាពទីមួយរបស់អ្នក វា​គឺ​បែបនេះ!​យើង​មាន​ពេល​វេលា​ល្អ​ជាមួយគ្នា"។

0_GettyImages 1330410606

"ក្នុងនាមជាអ្នកចាត់ការទូទៅជាមួយកីឡាករ និងក្រុមផ្ទាល់!​ ខ្ញុំពិបាកនិយាយថាចុងសប្តាហ៍នេះអ្នកមិនបានលេងទេ។ ខ្ញុំត្រូវទុកកីឡាករចេញពីជម្រើស ១១ នាក់ដំបូង និងក្រុមទាំងមូល ខ្ញុំមិន​អាច​និយាយបែបនេះបានទេ។ ត្រូវចងចាំថាពួកគេនឹងចូលរួមចំណែក ប្រសិនបើយើងនឹងទទួលបានជោគជ័យ” ។

Jesse Lingard Ole Gunnar Solskjaer Manchester United F365

គ្រូបង្វឹក​សញ្ជាតិន័រវេសរូបនេះបានបន្ថែមថា៖“ Jesse បាន​ត្រឡប់មកវិញ ជាមួយភាពរឹងមាំ និងពិតជាលេងបានល្អនៅក្នុងការប្រកួតមិត្តភាពបិទទ្វារ ហើយ​គាត់​មានកាយសម្បទារឹងមាំឡើងវិញហើយ” ។

Lingard រកបានមួយគ្រាប់ ខណៈបិសាចក្រហមផ្តួល Burnley ក្នុងការប្រកួតមិត្តភាព។ ទោះយ៉ាងណាក្ដី! កីឡាករវ័យ ២៨ ឆ្នាំរូបនេះមិន​ស្ថិតក្នុងជម្រើសដំបូងរបស់​លោក Ole ក្នុង​តំណែង​១១នាក់ ហើយ​កីឡាករខ្លួនឯង​ក៏ព្រួយបារម្ភផង​ដែរ។

1629028164_Lingard

កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ ហើយគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ក្លឹប West Ham ៕

ប្រភព៖ MEN

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: