Angel Gomes បានចាកចេញពី Man United កាលពីឆ្នាំមុន បន្ទាប់ពីពិបាកតស៊ូដើម្បីទទួលបាននាទីលេងជាមួយក្រុមឈុតធំរបស់លោក Ole Gunnar Solskjaer ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានក្លិបយក្សLille ដែលជាម្ចាស់ជើងេក Ligue 1 ចុះហត្ថលេខាប៉ុន្តែរូបគេបន្តឱ្យទៅលេងខ្ចីជើងនៅលីគកំពូលព័រទុយហ្កាល់ ក្លិប Boavista ។
Gomes ពិតជារីករាយជាមួយយុទ្ធនាការដ៏សំបូរបែបជាមួយក្រុមមានមូលដ្ឋាននៅព័រទុយហ្កាល់ដោយស៊ុតបញ្ចូលទីបាន ៦ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៦លើកក្នុងការបង្ហាញខ្លួន ៣០ ប្រកួត។ ខ្សែបម្រើប្រយុទ្ធរូបនេះបានបង្កើតពេលវេលាដ៏គួរឱ្យចងចាំជាច្រើនរួមទាំងការបញ្ជូនបាល់៣លើកក្នុងមួយប្រកួតក្នុងការប្រកួតលីកដំបូងរបស់គាត់សម្រាប់ក្រុម Boavista ។
គាត់បានរកគ្រាប់បាល់លើកដំបូងបំផុតឱ្យBoavistaដោយការស៊ុតពីចម្ងាយបញ្ចូលទីយ៉ាងអសា្ចរ្យ។ ពេលនេះ Gomes បានវិលត្រឡប់មកកាន់ទីក្រុង Lille វិញសម្រាប់រដូវកាលបច្ចុប្បន្ន និងជាផ្នែកមួយនៃក្រុមឈុតរបស់ពួកគេផងដែរ។
គាត់បានអង្គុយលើកៅអីបម្រុងពេញមួយប្រកួត ក្នុងការប្រកួតដែល Liile បានផ្តួល PSG ដណ្ដើមយកពានរង្វាន់ Trophee des Champions (ពានបើករដូវកាលរបស់បារាំង) កាលពីដើមខែនេះ។
ខណៈដែលកីឡាករវ័យ ២០ ឆ្នាំនៅតែមិនទាន់បង្ហាញខ្លួននៅរដូវកាលនេះ វាហាក់ពិបាកសម្រាប់គាត់ តែយ៉ាងណា! គេរំពឹងថានឹងលេងបានច្រើនព្រមទាំងអាចជួយ Lille ការពារតំណែងជើងឯកបារាំងបានទៀតផង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក