Pogba មិន​ទាន់​ទទួល​យកសំណើបន្ត​កុងត្រារបស់​ Man Utd ក្នុងតម្លៃ៤០០.០០០ ផោនក្នុងមួយសប្តាហ៍នៅ​ឡើយទេ

ក្រុមបិសាចក្រហម Manchester United បានផ្តល់ជូនកុងត្រាថ្មីដល់ Paul Pogba ក្នុងតម្លៃ ៤០០.០០០ ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែខ្សែបម្រើសញ្ជាតិបារាំងរូបនេះមិនប្រញាប់ប្រញាល់ទទួលយកវាទេ ខណៈដែលការវិលត្រឡប់ទៅមាតុភូមិវិញជាមួយ Paris Saint-Germain នៅតែជាលទ្ធភាពអាច​កើតឡើង។

46853295 9907739 Image A 5_1629358711508

កីឡាករវ័យ ២៨ ឆ្នាំរូបនេះអស់កុងត្រានៅឆ្នាំ ២០២២ បន្ទាប់ពីបិសាចក្រហមភ្ជាប់ជម្រើសបន្តកុងត្រាថ្មីមួយឆ្នាំទៀតនៅរដូវក្តៅមុន។ យោងតាមប្រភពព័ត៌មានចក្រភពអង់គ្លេសលំដាប់លេខ ១ Pogba មិនប្រញាប់ប្រញាល់ក្នុងការទទួលយកសំណើចុងក្រោយរបស់ United ដែល​យល់​ព្រមបន្ថែម​ប្រាក់​ឈ្នួលលើសពី ២៩០.០០០ ផោនក្នុងមួយសប្តាហ៍(កុងត្រាចាស់) ឡើងសល់ ៤០ម៉ឺនផោននោះ​ទេ ដោយសារតែគាត់មានការខកចិត្តចំពោះការសម្រេចចិត្តរបស់ក្លឹបលើការបន្តកុងត្រាស្វ័យប្រវត្តិ(ជម្រើសបន្ថែម១២ខែ)។

9a92cec8 3d6f 4f4e 8a1a 32f8cb8a84ba

ដូចនេះមានន័យថា គាត់​នៅ​តែ​មាន​លទ្ធភាពចាកចេញ​ពី Man Utd ទៅ​លេង​នៅ PSG ហើយ​ខាងក្លិបបារាំង​នៅតែ​អាចចរចាយក​រូប​គេទៅ​បាន​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ។

730a73d0 C42e 41af A2f9 11bec154af08

ជាក់ស្តែងក្រុមបិសាចក្រហមអាចលក់ខ្សែបម្រើរូបនេះក្នុងតម្លៃថោកនៅរដូវក្តៅនេះ ប្រសិនបើគាត់មិនបន្តកិច្ចសន្យានៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: