នៅប្រកួតបើកឆាកជុំទី ១ ក្របខ័ណ្ឌ Premier League ក្លឹបកាំភ្លើងធំ Arsenal ធ្វើមិនបានល្អនោះទេ ដោយបរាជ័យក្រោមលទ្ធផល ២-០ ទល់ក្លឹបម្ចាស់ដី Brentford។ នៅប្រកួតនោះគេឃើញកីឡាករជាច្រើនបានអវត្តមាន ហើយមកទល់ថ្ងៃនេះមុនប្រកួតជុំទី ២ ក្លឹបក៏បានបញ្ជាក់ច្បាស់ថា ពួកគេមានផ្ទុកជំងឺ COVID-19។
តាមសេចក្តីថ្លែងការណ៍ របស់ក្លឹបបានបញ្ជាក់ច្បាស់នៅឈ្មោះកីឡាករ ៤ រូបមាន Pierre-Emerick Aubameyang, Alexandre Lacazette, William, និង Runnarson ដែលមានន័យថា តំបន់ប្រយុទ្ធខាងលើរបស់ក្រុមដឹកនាំដោយលោក Mikel Arteta គឺស្ទើរជើងខ្លាំងនៅប្រកួតបន្តបន្ទាប់នេះ។
វាបានធ្វើឲ្យអ្នកគាំទ្រកាន់តែបារម្ភ ព្រោះប៉ះត្រឹមគីឡូក្រុមទើបឡើងមក PL ត្រូវគេលុត ២-០ ទៅហើយ ចុះទម្រាំប៉ះគីឡូក្រុមការពារជើងឯក UCL ដូចជា Chelsea តើលទ្ធផលនឹងកាន់តែអាក្រក់បែបណាទៅ?
បញ្ជាក់ថាការប្រកួតរវាង Arsenal និង Chelsea ត្រូវធ្វើឡើងនៅវេលាម៉ោង ១០:៣០ នាទីយប់ថ្ងៃទី ២២ សីហា នៅឯកីឡដ្ឋាន Emirate Stadium។ ប្រកួតមុនសម្រាប់ក្រុមរបស់លោក Thomas Tuchel ធ្វើបានល្អខ្លាំង ដោយលុត Crystal Palace ៣-០ ឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក