ពានរង្វាន់ឯកត្តជន UEFA Men's Player of the Year 2020/21 ដែលសម្រាប់កីឡាករល្អបំផុតប្រចាំរដូវកាលបង្កើតឡើងដោយសមាគមបាល់ទាត់អឺរ៉ុប UEFA ទីបំផុតបានរកឃើញបេក្ខភាពឈរឈ្មោះ ៣ រូបចុងក្រោយ តែសារនេះពុំមានតារាឆ្នើម Cristiano Ronaldo និង Lionel Messi នោះទេ។
បញ្ជាក់បន្តិចពាននេះ គឺសំដៅដល់កីឡាករមានឈ្មោះលេងនៅតំបន់អឺរ៉ុប ដោយជ្រើសរើសផ្អែកតាមការវាយតម្លៃពិន្ទុទៅលើការលេងរបស់គេទាំងនៅកម្រិតក្លឹបនិងជម្រើសជាតិ។ អ្នកឈ្នះចុងក្រោយបង្អស់នឹងប្រកាសនៅព្រឹត្តិការណ៍នាថ្ងៃទី ២៦ សីហា ឆ្នាំ ២០២១ ក្នុងទីក្រុង Istanbul ប្រទេសទួរគី ចំថ្ងៃតែមួយដែល UEFA ចាប់ឆ្នោតក្រុមត្រូវប៉ះគ្នានៅវគ្គ ៣២ ក្រុម UCL រដូវកាលថ្មី។
បេក្ខភាព ៣ រូបចុងក្រោយមាន Kevin de Bruyne កីឡាករក្លឹប Man City និងជម្រើសជាតិបែលហ្សិក, Jorginho កីឡាករក្លឹប Chelsea និងជម្រើសជាតិអ៊ីតាលី ហើយ N'Golo Kante កីឡាករក្លឹប Chelsea និងជម្រើសជាតិបារាំង។
រីឯបេក្ខភាព ៧ រូបឯទៀតនៅកីឡាករបានពិន្ទុខ្ពស់បំផុតទាំង ១០ មានដូចខាងក្រោម៖
4 Lionel Messi (Barcelona, Paris & Argentina) – ១៤៨ ពិន្ទុ
5 Robert Lewandowski (Bayern & Poland) – ១៤០ ពិន្ទុ
6 Gianluigi Donnarumma (AC Milan, Paris & Italy) – ៤៩ ពិន្ទុ
7 Kylian Mbappé (Paris & France) – ៣១ ពិន្ទុ
8 Raheem Sterling (Man. City & England) – ១៨ ពិន្ទុ
9 Cristiano Ronaldo (Juventus & Portugal) – ១៦ ពិន្ទុ
10 Erling Haaland (Dortmund & Norway) – ១៥ ពិន្ទុ
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក