ខ្លាច Barce/Real កាត់​មុខ​យក​បាន Liverpool ចង់​ប្រើ​ក្បាច់​នេះ​ថ្ពក់​ចិត្ត Salah ឲ្យ​បន្ត​នៅ

តាម​ចចាមអារ៉ាម​ចុង​ក្រោយ​អ្នក​គាំទ្រ​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា កីឡាករ Mohamed Salah ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​ មាន Real Madrid និង Barcelona។ កន្លង​មក​ធ្លាប់​លឺ​ដំណឹង​ថា មាន​គេ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​អេហ្សីប​ដល់​លើស ១០០ លាន​អឺរ៉ូ​ទៀត​ផង តែ​យ៉ាង​ណា​សាមី​ខ្លួន​ផ្ទាល់​មិន​ទាន់​គិត​ដល់​រឿង​ចែក​ផ្លូវ​ទេ។

NINTCHDBPICT000626518919 E1608379608887

បច្ចុប្បន្ន​សុពលភាព​កុងត្រា​របស់ Salah ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​គិត​មក​ទល់​ពេល​នេះ​គេ​ចាយ​ពេល​នៅ​ក្លឹប​ម្ចាស់ដី Anfield រយៈ​ពេល​ជាង ៤ ឆ្នាំ។ បង្ហាញ​ខ្លួន​សរុប ២០៤ ប្រកួត រក​បាន ១២៦ គ្រាប់​និង Assist ៤៩ លើក។

បើ​តាម​របាយការណ៍​ពី The Athletic របស់​អេស្ប៉ាញ​ចុះ​ផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Liverpool នឹង​ទទួល​បាន​ការ​ចរចា​កុងត្រា​ថ្មី​ពី​សំណាក់​ក្លឹប ដែល​វា​ជា​យុទ្ធសាស្រ្ត​តែ​មួយ​គត់​ដើម្បី​ថ្ពក់​ចិត្ត​ Salah ឲ្យ​បន្ត​ឈរ​ជើង​ត​ទៅ​ទៀត។ ក្នុង​កុងត្រា​ថ្មី​នោះ ក្លឹប​នឹង​ផ្តល់​ឲ្យ​ប្រាក់​ពលកម្ម Salah ប្រមាណ ៣០០ ០០០ ផោន/សប្តាហ៍ ដែល​ខ្ពស់​ជាង​កុងត្រា​បច្ចុប្បន្ន​ទទួល​បាន​ត្រឹម ២០០ ០០០ ផោន​ប៉ុណ្ណោះ។

1311875170.0

Mo Salah

យើង​មិន​ទាន់​ច្បាស់​ថា​សាមី​ខ្លួន​យល់​ព្រម​ឬ​បែប​ណា​ទេ ហើយ​បើ​យល់​ព្រម​លើ​សំណើ​កុងត្រា​ថ្មី នោះ​គេ​ទំនង​ជា​នឹង​ជាប់​សុពលភាព​ដល់​ឆ្នាំ ២០២៥ យ៉ាង​តូច ឬ​អាច​ដល់​ឆ្នាំ ២០២៧ ក៏​ថា​បាន។ គួរ​ឲ្យ​ដឹង​ដែរ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp បាន​ចាប់​ផ្តើម​រដូវ​កាល​ថ្មី PL បាន​ល្អ​គួរ​សម ដោយ​យក​ឈ្នះ​លើ Norwich ៣-០ ហើយ​ត្រៀម​ប៉ះ Burnley នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក