មានដំណឹងថា Jesse Lingard កៀកនឹងផ្ទេរទៅក្លឹប West Ham United នៅកុងត្រាអចិន្ត្រៃយ៍ ពោលជាការចែកផ្លូវចេញពីទ្រនំកាន់ឆ្នាំ Man Utd ត្រឹមរដូវក្តៅនេះតែម្តង។
បើតាមរបាយការណ៍ពី The Times ចុះផ្សាយថា Lingard អាចនឹងចាកចេញនៅការផ្ទេរតម្លៃ ២៥ លានផោនទៅកាន់ West Ham មុនបិទទីផ្សារដោះដូរនាថ្ងៃទី ៣១ សីហា។ យ៉ាងណាបើក្លឹបដឹកនាំដោយអ្នកចាត់ការលោក Ole Gunnar Solskjaer អាចធានា ពីពេលវេលាលេងទៀងទាត់របស់គេដូចបានលេងឲ្យ West Ham នោះគេនឹងបន្តឈរជើងឲ្យក្លឹបដូចមុន ដល់អស់សុពលភាពកុងត្រា។
វាអាចជាពិបាកបន្តិចសម្រាប់សំណើនេះ ព្រោះអីតំណែងរបស់ Lingard គឺបម្រើប្រយុទ្ធ ដែលជាន់ Role របស់ Bruno Fernandes ក៏ដូចជា Juan Mata។ មួយទៀតជួនពេលដែលតារាឆ្នើមព័រទុយហ្គាល់កំពុងលេងល្អផង អ៊ីចឹង Ole ប្រហែលជាត្រូវបង្ខំចិត្តអនុញ្ញាតឲ្យ Lingard ចាកចេញច្រើនជាង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក