Man United នឹងផ្តល់ឱកាសឱ្យ Paul Pogba ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតរបស់ក្លឹប ប្រសិនបើគាត់ចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីនេះបើយោងតាម The Athletic ។
ប្រភពដដែលបាននិយាយថានៅចុងបញ្ចប់នៃរដូវកាលមុន បិសាចក្រហមបានផ្តល់ជូន Pogba នូវកិច្ចសន្យាថ្មីមួយដែលនឹងធ្វើឱ្យប្រាក់ឈ្នួលបច្ចុប្បន្នរបស់គាត់ ២៩០.០០០ ផោនក្នុងមួយសប្តាហ៍កើនឡើងដល់ទៅ ៤០០.០០០ ផោនក្នុងមួយសប្តាហ៍។
នោះនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងក្រុម ហើយថែមទាំងខ្ពស់ជាង David de Gea ដែលបច្ចុប្បន្នទទួលបានប្រហែល ៣៧៥.០០០ ផោនក្នុងមួយសប្តាហ៍។
ទោះបីជាយ៉ាងណាក៏ដោយ Pogba មិនទាន់ឆ្លើយតបទៅនឹងការផ្តល់សំណើនេះទេ ហើយមិនទាន់សម្រេចចិត្តថាតើគាត់ចង់ធានាអនាគតរយៈពេលវែងរបស់គាត់នៅ Old Trafford ឬក៏អត់នោះទេ។
កីឡាករសញ្ជាតិបារាំងរូបនេះបានចាប់ផ្តើមរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ដោយបង្ហាញទម្រង់លេងរហូតដល់បញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៤ ដងក្នុងជ័យជម្នះ ៥-១ លើ Leeds United កាលពីសប្តាហ៍មុន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក