Man United ទំនងជាមិនមានការផ្ទេរកីឡាករបន្ថែមទៀតទេមុនពេលបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បើយោងតាមសារព័ត៌មាន Manchester Evening News ។
បិសាចក្រហមសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងមួយបន្ថេមទៀតគឺខ្សែបម្រើម្នាក់ ខ្សែការពារស្លាបស្តាំម្នាក់ និងខ្សែការពារកណ្តាលទីពីរ ប៉ុន្តែក្លិបមិនអាចលក់កីឡាករពាម្នាក់ចេញបានធ្វើឱ្យពួកគេស្ថិតនៅស្ថានភាពពិបាក។
កាសែតខាងលើបានគេអះអាងថាប្រភពជិតស្និទក្លឹបបង្ហាញពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពី Covid-19 ធ្វើឱ្យ Man United មិនអាចចុះហត្ថលេខាបាន។
ក្លឹបបានបំពេញនូវគោលបំណងរបស់ខ្លួនក្នុងការចុះហត្ថលេខាកីឡាករចំនួន ៣ នាក់រៀងរាល់រដូវក្តៅ ទោះបីជាការចុះហត្ថលេខាមួយនៅរដូវក្តៅនេះគឺអ្នកចាំទី Tom Heaton ដោយមិនអស់លុយក៏ដោយ។
United បានចំណាយប្រាក់សរុបចំនួន ១១៥.៩ លានផោន (រួមទាំងប្រាក់បន្ថែម) ដើម្បីចុះហត្ថលេខាជាមួយ Jadon Sancho និង Raphael Varane នៅរដូវក្តៅនេះ។
លុះត្រាតែបិសាចក្រហមអាចទទួលបានមូលនិធិធំ ពីការលក់កីឡាករទើបអាចទិញបន្ថែមទៀតបាន តែយ៉ាងណា! គេដឹងថាក្លិបនឹងមិនចុះកុងត្រាយកកីឡាករណាម្នាក់ទៀតនោះទេរហូតដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២១៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក