Marcus Rashford កំពុងមានស្ថានភាពល្អប្រសើរលើការជាសះស្បើយពីការវះកាត់ស្មា ហើយគាត់អាចនឹងត្រលប់មក Man United វិញលឿនជាងការគ្រោងទុក។
យោងតាម The Sun កីឡាករសញ្ជាតិអង់គ្លេសរូបនេះអាចត្រលប់មកហ្វឹកហាត់នៅទីលាន Carrington ចាប់ពីចុងខែនេះតទៅ។ Rashford ត្រូវបានគេនិយាយថាបានព្យាយាមថែរក្សារបួសនៅលើស្មារបស់គាត់ពីរដងក្នុងមួយសប្តាហ៍ និងទទួលបានការជាសះស្បើយយ៉ាងឆាប់រហ័ស ដើម្បីវិលត្រឡប់មករកភាពរឹងមាំវិញ។
បិសាចក្រហមឥឡូវនេះសង្ឃឹមថាគាត់អាចត្រលប់មកជួយពួកគេវិញនៅចុងខែកញ្ញាប៉ុន្មានសប្តាហ៍មុនកាលកំណត់។ ទោះយ៉ាងណា Rashford នឹងស្ថិតនៅក្នុងកម្មវិធីហ្វឹកហាត់ពិសេស បន្ទាប់ពីគាត់ត្រលប់មកវិញដោយសារតែស្មារបស់គាត់មិនទាន់ជាសះស្បើយនៅឡើយទេ ព្រោះកីឡាករអង់គ្លេសរូបនេះនៅតែពាក់ខ្សែដៃលើស្មាខាងឆ្វេងរបស់គាត់។
លោក Ole Gunnar Solskjaer សង្ឃឹមថាកីឡាករដែលមានទេពកោសល្យរបស់គាត់ត្រលប់មកវិញមុនពេលការប្រកួតធំ ៗ នៅខែតុលាដែលអាចជាសក្តានុពលសម្រាប់រដូវកាលនេះរបស់ក្រុមបិសាចក្រហម។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក