Toni Kroos ឆ្លើយ​បែប​ណា បើ​ឲ្យ​ជ្រើស​យក​រវាង Ronaldo ឬ Messi?

សំណួរ​នៃ​ការ​ជ្រើស​យក​រវាង Cristiano Ronaldo និង Lionel Messi វា​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ចោទ​សួរ​គ្នា​ទៅ​មក​ជា​រឿយៗ ហើយ​ឥឡូវ​ក៏​មក​រំលេច​ឡើង​នៅ​នឹង​មុខ​ខ្សែ​បម្រើ​ឆ្នើម Toni Kroos ផង​ដែរ។

Medium_2021 08 18 149225fa24

តាម​ពិត​ទៅ​កីឡាករ​ខ្លះ ដ្បិត​បាន​លេង​ជាមួយ​តារា​ឆ្នើម​មួយ​ណា​ហើយ​ក៏​ដោយ តែ​ការ​យល់​ឃើញ​របស់​ពួក​គេ ក៏​មើល​ឃើញ​ផ្សេង​ ហើយ​ខ្លះ​ក៏​មើល​ឃើញ​ផ្សេង។ ចុះ​ចំណែក​ឯ​កីឡាករ​អាល្លឺម៉ង់ Kroos វិញ?

ចម្លើយ​គឺ Kroos ជ្រើស​យក Ronlado។ លោក​បាន​និយាយ៖ "សម្រាប់​ពេលវេលា​ឈរ​ជើង​របស់​ខ្ញុំ​មក​ទល់​ពេល​នេះ គឺ Cristiano Ronaldo [ជា​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា] ដោយ​ស្តាប់​ទៅ​អាច​ថា​ខ្ញុំ​លំអៀង​បន្តិច ព្រោះ​គាត់​បាន​ចូលរួម​ចំណែក​នៅ​ការ​ឈ្នះ​ពាន​រង្វាន់​យើង​ជា​ច្រើន តែ​វា​ពិត​ជា​រំភើប​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពេល​លេង​ជាមួយ Ronaldo"។

Tzi4mbhcyzt1l8dd_1599116856

1561554224_638071_noticia_normal

កីឡាករ​របស់ Real Madrid បន្ត៖ "យើង​មិន​ត្រឹម​តែ​ជា​មិត្ត​​រួម​ក្រុម​ប៉ុណ្ណោះ​ទេ តែ​ប្រៀប​ដូច​ជា​អ្នក​ជិត​ខាង​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ និង​ជីវិត​ឯកជន ព្រោះ​ការ​រស់នៅ​ផ្ទាល់​ក៏​គាត់​នៅ​ក្បែរ​ផ្ទះ​ខ្ញុំ​ដែរ ហេតុ​ហ្នឹង​ហើយ​ឲ្យ​ខ្ញុំ​ទៅ​ជ្រើស​យក​ឈ្មោះ Messi បាន​យ៉ាង​ម៉េច​ទៅ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក