ក្តៅ! កីឡាករ​គោលដៅ​ដែល United/Arsenal ចង់​បាន ពេល​នេះ​ត​កុងត្រា​ថ្មី​ឲ្យ Atletico ហើយ

ក្លឹប​អេស្ប៉ាញ Atletico Madrid ទី​បំផុត​បាន​សម្រេច​បន្ត​កុងត្រា​ថ្មី សម្រាប់​កីឡាករ Marcos Llorente ហើយ ក្រោយ​កន្លង​មក​មាន​ចចាមអារ៉ាម​ថា​ក្លឹប​ជា​ច្រើន​ចង់​បាន មាន​តាំង​ពី Man Utd, Arsenal និង Paris Saint-Germain ជា​ដើម។

Llorente Analyst Banner

ខ្សែ​បម្រើ Llorente បាន​បន្ថែម​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៧ ដែល​មាន​ន័យ​ថា គេ​ត្រូវ​ឈរ​ជើង​នៅ​ក្លឹប​ក្រហម​ស​រយៈ​ពេល ៦ រដូវ​កាល​បន្ថែម​ទៀត។ គេ​ក៏​រាប់​បាន​ជា​ចំណែក​សកម្ម​មួយ របស់​លោក Diego Simeone ផង​ដែរ ជា​ពិសេស​កាល​ពី​រដូវ​កាល​មុន​ក្រោយ​ក្លឹប​លើក​ពាន La Liga ដែល​គេ​រក​បាន ១២ គ្រាប់​និង Assist ១១ លើក។

និយាយ​ជាមួយ​ការ​ត​កុងត្រា​ថ្មី​ Llorente ថា៖ "ខ្ញុំ​បាន​មក​ដល់​ទី​នេះ​រយៈ​ពេល ២ ឆ្នាំ​ហើយ និង​បាន​លូតលាស់​អភិវឌ្ឍ​ជា​កីឡាករ​បាល់ទាត់​និង​ជា​បុគ្គល​មួយ​រូប ដោយ​ខ្ញុំ​ក៏​ធ្លាប់​ដួល ហើយ​ងើប​មក​វិញ តែ​ទី​បំផុត​បាន​រក​ឃើញ​គ្រួសារ​ទី ២ របស់​ខ្ញុំ ជាមួយ​រឿងរ៉ាវ​ដែល​មិន​អាច​បំភ្លេច​បាន​នៅ Atletico Madrid ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​បន្ត​ឈរ​ជើង​ដល់​ឆ្នាំ ២០២៧"។

3353

Marcosllorente 1000x600

បញ្ជាក់​ដែរ​ថា​ នៅ​ប្រកួត​បើក​ឆាក​កាល​ពី​ថ្ងៃ​ទី ១៥ ​សីហា​កន្លង​ទៅ ក្រុម​ដឹកនាំ​ដោយ​លោក Simeone បាន​យក​ឈ្នះ ២-១ ទៅ​លើ Celta Vigo។ ប្រកួត​បន្ទាប់​ពួក​គេ​ត្រូវ​ប៉ះ Elche ក្នុង​ទឹកដី​ខ្លួន​ឯង​នៅ​ម៉ោង​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី ២៣ សីហា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក