ចចាមអារ៉ាមជុំវិញការចាកចេញរបស់ Kylian Mbappe ផ្ទេរមក Real Madrid មិនទាន់ចប់នោះទេ ដរាបណាទីផ្សារដោះដូរនៅបើកទ្វារជាង ១០ ថ្ងៃទៀតនេះ។ ក៏មានដំណឹងខ្លះ លើកឡើងថា កីឡាករបារាំងអាចជាសម្រេចមកក្លឹបអធិរាជសនៅរដូវក្តៅឆ្នាំ ២០២១ ខ្លះលើកឡើងថាអាចជារង់ចាំដល់អស់កុងត្រាហើយផ្ទេរមកក្លឹបអេស្ប៉ាញនៅលក្ខខណ្ឌឥតតម្លៃខ្លួន។
យ៉ាងណាទៅមើលការលើកឡើងរបស់ Toni Kroos ដែលជាសមាជិករបស់ Madrid ក៏បាននិយាយអំពីស្ថានភាពក្លឹបបារាំង Paris Saint-Germain យ៉ាងដូច្នោះថា៖ "យើងនឹងរង់ចាំមើល ថាគ្រប់យ៉ាងដំណើរការទៅបែបណាទៀត [ក្រោយការចុះហត្ថលេខារបស់ Messi ទៅ PSG]"។
លោកបន្ថែម៖ "ការផ្ទេរនេះអាចថាជារឿងល្អសម្រាប់យើង ព្រោះក្រុមគូប្រជែងដ៏ធំរបស់យើងបានបាត់បង់កីឡាករល្អបំផុតរបស់ពួកគេ តែអ្វីដែលកាន់តែប្រសើរគឺវាអាចនឹងផ្ទុយគ្នា នោះគឺប្រហែលជាមានកីឡាករមកពីប៉ារីស [PSG] ម្នាក់ នឹងមកចូលរួមជាមួយពួកយើងវិញ និយាយទៅខ្ញុំមិនច្បាស់ថាបែបណាឡើយ"។
ត្រង់ពាក្យប្រហែលនឹងមានកីឡាករមកពីប៉ារីស មកចូលរួមនៅ Real Madrid កំពុងធ្វើឲ្យអ្នកគាំទ្រយល់ឃើញថា ដំណើរការចរចារវាងភាគីក្លឹប PSG ជុំវិញការចង់បាន Mbappe គឺកំពុងកើតមានពិតមែន ដូច្នេះគេជឿមុននិងក្រោយយុវជនវ័យ ២២ ឆ្នាំប្រាកដជានឹងគ្រងឈុតស្តេចសជាក់ជាមិនខាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក