លោក Ole ស្នើសុំឱ្យថ្នាក់ដឹកនាំ Man Utd ប្រកាសបង្ហាញខ្លួន Varane ក្នុងថ្ងៃប្រកួតបើករដូវកាលជាមួយ Leeds ហើយ​នេះជាមូលហេតុ

កាលពី​ថ្ងៃសៅរ៍ចុងសប្ដាហ៍មុនក្រុមបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការនូវការចុះហត្ថលេខាលើកីឡាករ Raphael Varane ពីក្លិប Real Madrid ក្នុងតម្លៃ ៣៤ លានផោន។

1334087948 (1)

កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានគេបង្ហាញជាផ្លូវការនៅ Old Trafford មុនការប្រកួតដំបូងរបស់បិសាចក្រហមរដូវកាល Premier League ឆ្នាំ ២០២១/២២ ទល់នឹង Leeds។

0_Manchester United V Leeds United Premier League Old Trafford

យោងតាមសារព័ត៌មាន The Athletic ដែលជាប្រភពលំដាប់ថ្នាក់លេខមួយ លោក Ole Gunnar Solskjaer ប្រាប់ថ្នាក់​ដឹកនាំ​ក្លិបឱ្យ​ប្រកាស​បង្ហាញខ្លួន Varane នៅ Old Trafford ក្រោម​ក្រសែភ្នែកអ្នក​ទស្សនាជាង​៧ម៉ឺននាក់ដើម្បី​បង្កើតពេលវេលាពិសេសមួយ​ដល់​កីឡាករផ្ទាល់ ក្លិប​និង​អ្នក​គាំទ្រ។

25ddbc3e 019b 485d Ac35 1e89384adb76

គ្រូបង្វឹកសញ្ជាតិន័រវេសត្រូវបានគេរាយការណ៍ថាជឿជាក់ថាការបង្ហាញខ្សែការពារកណ្តាលលំដាប់ពិភពលោករូបនេះ នៅចំពោះមុខហ្វូងអ្នក​គាំទ្ររបស់​ខ្លួន​ក្នុងផ្ទះខ្លួនឯង ជាការជំរុញដ៏ធំមួយដល់អ្នកគាំទ្រក្រុមមានភាពរីករាយឡើងវិញ និងផ្ដល់លក្ខណៈពិសេសឱ្យ Varane សប្បាយចិត្តជាមួយក្លិប​ផង៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: