ខ្សែប្រយុទ្ធ Lionel Messi អាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Paris Saint-Germain នៅថ្ងៃទី ២៩ ខែសីហាក្នុងការប្រកួតទល់នឹងក្រុម Reims ។
តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលរួមជាមួយក្រុមនៅក្របខ័ណ្ឌ Ligue 1 ក្នុងការផ្ទេរគ្មានតម្លៃខ្លួនពីក្រុម Barcelona បើទោះបីជាបានចំណាយពេលពេញមួយអាជីពរបស់គាត់ជាមួយក្លិបយក្សអេស្ប៉ាញមួយនេះក៏ដោយ។
ការប្រកួតទល់នឹង Brest នាពេលខាងមុខនេះអាចនឹងឆាប់ពេកសម្រាប់ Messi ក្នុងការបង្ហាញពីទម្រង់លេងរបស់គាត់ ខណៈដែលគាត់មិនទាន់ទទួលបានការការហ្វឹកហាត់មុនរដូវកាលត្រឹមត្រូវ។
អ្នកគាំទ្រពិតជាចង់ឃើញ Messi ភ្ជាប់ទំនាក់ទំនងជាមួយ Neymar ម្តងទៀតហើយចង់ដឹងថាតើគាត់នឹងលេងជាមួយ Kylian Mbappe ឬអត់។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក