ការផ្លាស់ប្តូរច្បាប់ថ្មីរបស់ FIFA បានបញ្ជាក់ថាក្លិបលែងមានអំណាចដកកីឡាកររបស់ពួកគេចេញពីក្រុមជម្រើសជាតិចំពេលលេងក្នុងរដូវកាលលីគដោយសារតែការរីករាលដាលនៃកូវីដ១៩។
ប្រសិនបើ Fred, Alex Telles និង Edinson Cavani ត្រូវបានកោះហៅឱ្យប្រេស៊ីល និងអ៊ុយរូហ្គាយរៀងៗខ្លួន ពួកគេនឹងខកខានជួយក្រុមដល់ទៅ៣ប្រកួតនៅខែកញ្ញា។កាសែត Manchester Evening News បន្ថែមថាកីឡាករទាំងនេះនឹងត្រូវ បង្ខំឲ្យធ្វើចត្តាឡីស័កតាមស្តង់ដារសម្រាប់ជនជាតិអាមេរិកខាងត្បូងណាដែលធ្វើដំណើរត្រលប់ទៅចក្រភពអង់គ្លេសតាមបទបញ្ជារបស់រដ្ឋាភិបាល។
អ៊ុយរូហ្គាយត្រូវជួបអេក្វាឌ័រនៅថ្ងៃទី ៩ ខែកញ្ញា និងប្រេស៊ីលជួបប៉េរូនៅថ្ងៃទី ១០ ខែកញ្ញា។ ហើយបើពួកគេមានឈ្មោះក្នុងជម្រើសជាតិមែនពួគគេនឹងខកខានការប្រកួតទាំងនេះ៖
- Man United vs Newcastle United ថ្ងៃទី ១១ ខែកញ្ញា
- ការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League (គូប្រជែងមិនទាន់ត្រូវបានកំណត់)
-West Ham vs Man United ថ្ងៃទី ១៩ ខែកញ្ញា
ប្រភព៖ MEN
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក