Carli Lloyd ដែលជាកីឡាការិនីមានឥទ្ធិពលបំផុតក្នុងក្រុមកីឡាបាល់ទាត់នារីអាមេរិក និងជាកីឡាការិនីដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងប្រវត្តិសាស្រ្តជម្រើសជាតិនារីអាមេរិក ដែលជាកីឡាការរនីជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក និងជាម្ចាស់គ្រាប់បាល់១២៨គ្រាប់របស់ជម្រើសជាតិបានប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់ហើយ។
បាល់ទាត់អាមេរិកនឹងប្រកាសការប្រកួតមិត្តភាពរដូវស្លឹកឈើជ្រុះចំនួន ៤ សម្រាប់ឈុតនាទីគឺពីរប្រកួតនៅខែកញ្ញា និងពីរប្រកួតទៀតនៅខែតុលា ដែលវានឹងប្រើជាការប្រកួតចុងក្រោយរបស់ Lloyd ក្នុងឯកសណ្ឋានជម្រើសជាតិនារីអាមេរិក។ Lloyd ក៏នឹងលេងបង្ហើយសម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះនៅលីគបាល់ទាត់នារីជាមួយក្រុម NJ/NY Gotham FC មុននឹងប្រកាសបញ្ចប់ការលេងបាល់ទាត់ក្នុងក្លឹបអាជីពរបស់នាងដែលធ្លាប់លេងឱ្យក្លិបចំនួន៦ក្នុងរយៈពេល ១២ ឆ្នាំ។
ក្នុងវេបសាយរបស់សហព័ន្ធកីឡាបាល់ទាត់អាមេរិកនាងបាននិយាយថា៖" ខ្ញុំសូមថ្លែងអំណរគុណដល់កីឡាបាល់ទាត់អាមេរិក ដែលបានជួយផ្តល់ឱកាសនិងអនុស្សាវរីយ៍ល្អៗដល់ខ្ញុំដែលមិនអាចបំភ្លេចបានក្នុងជីវិត។ ខ្ញុំមានអំណរគុណជារៀងរហូត ដែលបានធ្វើជាតំណាងឱ្យក្រុម និងអាចលេងឱ្យប្រទេសរបស់ខ្ញុំអស់រយៈពេល ១៧ ឆ្នាំចុងក្រោយនេះ” ។
“ ខ្ញុំនឹងបន្តគាំទ្រនិងលើកទឹកចិត្តក្រុមនេះហើយបន្តស្វែងរកវិធីដើម្បីជួយបង្កើនការប្រកួតនិងបំផុសគំនិតក្មេងៗជំនាន់ក្រោយ"។
“ ការបញ្ចប់អាជីពរបស់ខ្ញុំ ដោយដឹងថាគ្រួសារខ្ញុំអាចនៅក្បែរខ្ញុំ ហើយចែករំលែកជីវិតចុងក្រោយនេះជាមួយគ្នា ដែលនេះនឹងមិនមានអ្វីពិសេសជាងនេះទៀតទេ។ យើងទាំងអស់គ្នា នឹងមានពេលច្រើន ដើម្បីចំណាយពេលជាមួយគ្នា។ ឥឡូវនេះហើយជាពិសេសជាមួយប្តីខ្ញុំ Bryan ដែលជាប្រព័ន្ធគាំទ្រដ៏ធំរបស់ខ្ញុំអស់ជាច្រើនឆ្នាំ។ យើងទាំងពីរនាក់កំពុងទន្ទឹងរង់ចាំ ដើម្បីចាប់ផ្តើមជំពូកបន្ទាប់នៃជីវិតរបស់យើង ដោយគ្មានការហ្វឹកហាត់ និងការលេងប្រចាំថ្ងៃរបស់ខ្ញុំ ប៉ុន្តែខ្ញុំទំនងជាត្រូវការកន្លែងផ្សេងទៀតសម្រាប់ការប្រកួតប្រជែងរបស់ខ្ញុំ! ប្រហែលជាវានឹងក្លាយជាកីឡាវាយកូនហ្គោល?”។
តាមរយៈការបង្ហាញខ្លួនចំនួន ៣១២ប្រកួតរហូតមកដល់បច្ចុប្បន្នឱ្យក្រុមជម្រើសជាតិនារីសហរដ្ឋអាមេរិក នាងមានកំណត់ត្រាសរុបឈ្នះ ២៥៧ ប្រកួត ស្មើ១៧ ប្រកួត និងចាញ់៣៨ប្រកួត ដែលជាភាគរយឈ្នះ ៨៨%។ នាងបានបង្ហាញខ្លួនសម្រាប់សហរដ្ឋអាមេរិកក្នុងរយៈពេលបីទសវត្សរ៍ផ្សេងគ្នាគឺនៅ World Cup ចំនួន ៤លើក និងនៅក្នុងការប្រកួតកីឡាអូឡាំពិកចំនួន ៤ លើក។ នាងបានលេងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួន ២៥ ប្រកួតនិងការប្រកួតអូឡាំពិកចំនួន ២២ ប្រកួត ដោយបំបែកកំណត់ត្រារបស់ Kristine Lilly ក្នុងនាមជាកីឡាការិនីលេងក្នុងពានរង្វាន់ World Cup ច្រើនបំផុតឱ្យជម្រើសជាតិនារីអាមេរិក។ នាងបានលេងក្នុងជម្រើសដំបូង១១នាក់ចំនួន ២៣៩ ប្រកួតក្នុងចំណោមការចូលលេងសរុប ៣១២ និងចូលក្នុងនាមជាកីឡាករបម្រុង ៧៣ ដងនិងបានធ្វើជាប្រធានក្រុមនៅចុងក្រោយនៃអាជីពរបស់នាង។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក