ក្លឹបសេះបង្កង់ Juventus នឹងបើករដូវកាលថ្មី ២០២១/២២ របស់ខ្លួននៅយប់ថ្ងៃអាទិត្យ ទី ២២ សីហា ត្រូវតតាំងក្រុម Udinese ហើយគ្រប់គ្នាក៏រំពឹងទុកផងដែរ ថានឹងមានវត្តមាន Cristiano Ronaldo សម្រាប់ប្រកួតបើកឆាក។
ជាការពិតបើយើងស៊ីជម្រៅទៅអតីតកាល អ្នកគាំទ្រប្រហែលជាដឹងហើយថារវាង Ronaldo និង Allegri មិនសូវជាត្រូវរ៉ូវគ្នាប៉ុន្មានឡើយ ដោយកាលមកដល់ Juventus ដំបូងឆ្នាំ ២០១៨ សារនោះក៏ លឺថាមានរឿងរកាំរកូសជាមួយគ្រូបន្តិចផងដែរ។
យ៉ាងណាយើងមិនច្បាស់នោះទេ ថាការដឹកនាំរបស់ Allegri សារនេះ Ronaldo នឹងជោគជ័យកម្រិតណា ព្រោះបើមើលស្ថិតិចាស់ ចំពោះការរកគ្រាប់បាល់ផ្ទាល់គឺក្រោមការដឹកនាំរបស់គ្រូទី ១ Allegri រាងស្ថិតនៅកម្រិតទាបជាងគ្រូ ២ ផ្សេងទៀតរួមមានលោក Maurizio Sarri និង Andrea Pirlo។ ខាងក្រោមយើងបង្ហាញស្ថិតិប្រកួតរបស់ CR7 ជាមួយគ្រូទាំង ៣៖
ជាមួយ Andrea Pirlo ៤៤ ប្រកួត រកបាន ៣៦ គ្រាប់និង Assist ៦ លើក
ជាមួយ Maurizio Sarri ៤៦ ប្រកួត រកបាន ៣៧ គ្រាប់និង Assist ៩ លើក
ជាមួយ Massimiliano Allegri ៤៣ ប្រកួត រកបាន ២៨ គ្រាប់និង Assist ១១ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក