កាត់​សាញ​យក Haaland មិន​បាន Chelsea ងាក​ទៅ​ចាប់​អារម្មណ៍​កូន​ក្រុម Dortmund មួយ​រូប​ទៀត

ក្លឹប​តោ​ខៀវ Chelsea មក​ទល់​ពេល​នេះ​យើង​សម្រេច​បាន ១០០ ភាគរយ​ថា​ការ​ចរចា​រឿង​ចង់​បាន Erling Haaland គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​អី​ក្លឹប​បាន​ចំណាយ​លុយ​យក Romelu Lukaku ​មក​បំពេញ​តំណែង​ប្រយុទ្ធ​រួច​ទៅ​ហើយ។

Chelsea Roman Abramovich_3296939

0_GettyImages 1234552361 1

យ៉ាង​ណា​មិញ​ក្លឹប​ហាក់​មិន​ទាន់​បញ្ចប់​ការ​ចរចា​ជាមួយ​ភាគី​ក្លឹប Borussia Dortmund នោះ​ទេ ដោយ​កំពុង​ចាប់​អារម្មណ៍​លើ​គោលដៅ​មួយ​រូប​ផ្សេង​ទៀត​មាន​វ័យ ១៨ ឆ្នាំ ហើយ​ជា​កីឡាករ​លេង​តំណែង​បម្រើ​វិញ​ម្តង។ នោះ​គឺ Jude Bellingham ដែល​ក្រុម​ជញ្ជាំង​លឿង​អាល្លឺម៉ង់ យក​បាន​ពី Birmingham City កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៩ ហើយ​មក​ទល់​ពេល​ចុង​ក្រោយ​ហាក់​ឡើង​ជើង​ខ្លាំង ជា​ពិសេស​ក្រោយ​ចប់ Euro 2020។

សរុប​ស្ថិតិ​ជា​រួម​លេង​ឲ្យ​ Dortmund គេ​បង្ហាញ​ខ្លួន​បាន ៤៦ ប្រកួត​ដែរ ដោយ​រក​បាន ៤ គ្រាប់​និង Assist ៥ លើក។ តាម​សារព័ត៌មាន Eurosport ចុះ​ផ្សាយ​ថា ប្រធាន​ក្លឹប​ Chelsea លោក Roman Abramovich ហាក់​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​បម្រើ​ថ្មី ហើយ​គោលដៅ​អាទិភាព​ដើម​ឡើយ​គឺ Declan Rice តែ​ក្រោយ​ចរចា​មិន​សម្រេច ក៏​ប្តូរ​មក​ចង់​បាន Bellingham វិញ។

Unnamed

E1bce2cb 1fbc 4bb4 9983 53f3e77372c9

កីឡាករ​សញ្ជាតិ​អង់គ្លេស​សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ​ឯ​ណោះ ហើយ​បើ​ក្លឹប Dortmund ព្រម​លក់​នៅ​រដូវ​ក្តៅ​នេះ គឺ​អាច​ទទួល​បាន​តម្លៃ​ក្បែរ ៦០ លាន​អឺរ៉ូ។ Bellingham នៅ​តែ​រាប់​បាន​ជា​ចំណែក​សំខាន់​មួយ​របស់​ក្រុម​មាន​អ្នកចាត់ការ​លោក Marco Rose ហើយ​ការ​ប៉ះ Bayern Munich នៅ​ពាន DFL Supercup ក៏​ទំនង​ជា​មាន​គេ​ចូលរួម​លេង​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក