PSG បានប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាជាមួយ Paul Pogba នៅឆ្នាំក្រោយ សម្រាប់ការផ្ទេរដោយគ្មានតម្លៃខ្លួន ហើយត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ប្រាក់ឈ្នួលដល់ទៅ ៥១០.០០០ ផោនក្នុងមួយសប្តាហ៍ នេះបើយោងតាមសារព័ត៌មាន Independent ។
ប្រភពដដែលបានគេអះអាងថាក្រុមមហាសេដ្ឋីបារាំងត្រៀមខ្លួនផ្តល់ឱ្យ Pogba នូវកិច្ចព្រមព្រៀងដ៏ធំមួយ ដើម្បីបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមជាមួយពួកគេហើយឱ្យគាត់បដិសេធសំណើពី Real Madrid ឬ Barcelona ។
ការផ្តល់ជូនហិរញ្ញវត្ថុដ៏ធំរបស់ PSG ធ្វើឱ្យពួកគេពេញចិត្តក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិបារាំងរូបនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Man United ផុតកំណត់នៅឆ្នាំក្រោយ។ បិសាចក្រហមនៅតែនិយាយជាមួយតំណាងរបស់ Pogba និងបញ្ចុះបញ្ចូលគាត់ឱ្យចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លឹប។
PSG មិនអាចចុះហត្ថលេខាយក Pogab នៅរដូវក្តៅនេះបានទេ បន្ទាប់ពីចុះហត្ថលេខាជាមួយ Lionel Messi ដែលត្រូវបានគេរាយការណ៍ថាទទួលបានប្រាក់ខែប្រចាំសប្តាហ៍ចំនួន ៦៥០.០០០ ផោន។
បច្ចុប្បន្ន Pogba កំពុងផ្តោតអារម្មណ៍លើការជួយក្រុមបិសាចក្រហមឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ បន្ទាប់បានបង្កើតនូវទម្រង់លេងដ៏អស្ចារ្យទល់នឹងក្រុម Leeds United ដោយទទួលបានការបញ្ជូនបាល់ ៤ លើកក្នុងមួយប្រកួត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក