ក្លិបបាល់ទាត់ហ្វូតសាលរបស់កម្ពុជាគឺ Mohahang All Star FC នឹងទៅចូលរួមក្នុងការប្រកួតពានរង្វាន់ 2021 AFF Futsal Cup ឬ (AFF Futsal Club Championship)។
កាលបរិច្ឆេទនឹងចាប់ផ្ដើមនៅថ្ងៃទី១២ដល់១៨ខែកញ្ញាឆ្នាំ២០២១ នៅខេត្ត Nakhonn Ratchashima ប្រទេសថៃ។ ក្រុមដែលចូលរួមមាន៦គឺ៖ Flag of Port FC របស់ថៃ, Sahako របស់វៀតណាម, SKN Kabumen FC របស់ឥណ្ឌូនេស៊ី, Selangor របស់ម៉ាឡេស៊ី MIU របស់មីយ៉ាន់ម៉ា និងក្រុម Mohahang All Star FC របស់កម្ពុជា។
ក្រុម Mohahang All Star FC បានក្លាយជាម្ចាស់ជើងឯក ដោយបានលើកពានក្នុងការប្រកួតដណ្តើមពានរង្វាន់ បាល់ទាល់ហ្វូតសាល ថ្នាក់ជាតិឆ្នាំ២០២០ កាលពីយប់មិញ ដោយបានយកឈ្នះក្រុមឱម៉ាល់ អេហ្វស៊ី ក្នុងលទ្ធផលបច្ចេកទេស៩ទល់នឹង៤ លើទីលានមជ្ឈមណ្ឌលកីឡា ដឹប្លូស្ព័តអារីណា ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក