Bruno ថា​គុណភាពរបស់Pogba អាច​បញ្ជូនបាល់ឱ្យ​មិត្តរួម​ក្រុម ៥​ទៅ៦​លើក​ក្នុង​មួយ​ប្រកួត

និយាយអំពីគុណភាពរបស់ Paul Pogba បន្ទាប់ពីការប្រកួត Leeds United ខ្សែ​បម្រើ Bruno Fernandes បានប្រាប់ MUTV ថា៖ “ គាត់ពិតជាអស្ចារ្យ។ គាត់ពិតជាធ្វើបានល្អ ហើយគាត់គឺជាកីឡាករដ៏ធំម្នាក់"។

1201

“ អ្នករាល់គ្នាដឹងហើយ ខ្ញុំសង្ឃឹមថាគាត់អាចបន្តល្អប្រសើរជាងមុន ព្រោះខ្ញុំគិតថាគាត់នៅតែអាចធ្វើបានច្រើនទៀត។

“ ខ្ញុំប្រាកដណាស់ថា Paul អាចធ្វើបាន ៥ ឬ ៦ ដងក្នុងមួយប្រកួត! Paul គឺជាកីឡាករដែលមានគុណភាព។ យើងទាំងអស់គ្នាជឿជាក់លើគាត់ យើងទាំងអស់គ្នាដឹងពីគុណសម្បត្តិរបស់គាត់"។

E80UgufWUAsDDwx

“ ចំនុចសំខាន់គឺការបង្ហាញទម្រង់​លេងទាំងនោះ និងដើម្បីជួយឱ្យក្រុមនេះធ្វើបានល្អជាងមុន ហើយខ្ញុំប្រាកដថា Paul នៅទីនេះដើម្បីធ្វើវាបន្ត​ទៀត” ។

Fernandes និង Pogba បានរួមគ្នាផ្ដួលក្រុម Leeds កាលពីថ្ងៃសៅរ៍ ដោយកីឡាករ​ជម្រើស​ជាតិព័រទុយហ្កាល់បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ហើយកីឡាករសញ្ជាតិបារាំងរូបនេះបញ្ជូនបាល់ ៤ គ្រាប់ក្នុង ១ ប្រកួត។

NewFile 1

លោក Ole Gunnar Solskjaer សង្ឃឹមថាខ្សែបម្រើឆ្នើមរបស់គាត់អាចរក្សាភាពស្ថិតស្ថេរនេះពេញមួយរដូវកាល ដើម្បីជួយបិសាចក្រហមបន្តប្រកួត​ប្រជែងពានរង្វាន់ Premier League ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: