នេះ​ដឹង​ច្បាស់​ហើយ! ​Nuno ពន្យល់​មូលហេតុ​មិន​ដាក់ Spurs នៅ​ជ័យជម្នះ​លើ Man City យប់មិញ

ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បើក​ការ​ប្រកួត​ជុំ​ទី ១ យ៉ាង​ល្អ តាម​រយៈ​ជ័យជម្នះ​ទៅ​លើ​ក្រុម​ការពារ​ជើង​ឯក Manchester City ដោយ​លទ្ធផល ១-០។ គ្រាប់​បាល់​យក​បាន​បី​ពិន្ទុ​កើត​ចេញ​ពី​ថ្វី​ជើង​កីឡាករ​កូរ៉េ​ខាង​ត្បូង Son Heung-min ដ្បិត​បើ​ក្នុង​ការ​ប្រកួត​ពុំ​មាន​ការ​ជំនួយ​ពី​ខ្សែ​ប្រយុទ្ធ​សំខាន់​មួយ​រូប​ទៀត​គឺ Harry Kane។

អ្នក​គាំទ្រ​ប្រាកដ​ជា​ឆ្ងល់ ហើយ​កាន់​តែ​បារម្ភ​ថា​ហេតុអ្វី​កីឡាករ​អង់គ្លេស​បែរ​ជា​មិន​អាច​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ដ៏​សំខាន់​នេះ? យ៉ាង​ណា​តាម​ការ​ពន្យល់​ពី​អ្នកចាត់ការ​ថ្មី​លោក Nuno Santo បាន​លើក​ហេតុផល​ចម្បង​ថា ដោយសារ​ខ្សែ​ប្រយុទ្ធ​វ័យ ២៨ ឆ្នាំ គេ​ពុំ​ទាន់​ត្រៀម​លក្ខណៈ​រួចរាល់ ពោល​ទើប​តែ​មក​ហ្វឹកហាត់​រយៈ​ពេល​ខ្លី​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ទើប​សម្រេច​មិន​ដាក់​គេ​ឲ្យ​ចូល​លេង។

NewFile 1

2375

ប្រាប់​សារព័ត៌មាន Sky Sports លោក Santo និយាយ៖ "Kane គេ​នៅ​បន្ត​ការ​រៀបចំ​ខ្លួន ដូច្នេះ​ហើយ​ទើប​មាន​ការ​អូស​បន្លាយ​ពេល ពោល​គេ​ត្រូវ​ហ្វឹកហាត់​បន្ថែម​ទៀត ដល់​គេ​ត្រៀម​ខ្លួន​រួចរាល់​ទើប​យើង​ដាក់​ឲ្យ​គេ​លេង​បាន"។

លោក​បន្ត៖ "កីឡាករ​ទាំង​អស់​ដែល​មិន​បាន​ចូលរួម​ហ្វឹកហាត់​គ្រប់គ្រាន់​ជាមួយ​ក្រុម គឺ​មិន​ទាន់​បាន​លេង​នោះ​ទេ តែ​សម្រាប់​ករណី​របស់​ Bryan (Gil) ក៏​ដូច​ជា Romero គឺ​ខុស​គ្នា ព្រោះ​គេ​ដូច​បាន​កម្តៅ​សាច់ដុំ​តាំង​ពី​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​រួច​មក​ហើយ ដូច្នេះ​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​កីឡាករ​ក្នុង​ការ​មក​បង្ហាញ​ខ្លួន មក​មើល​សណ្ឋាគារ មក​មើល​ការ​ប្រជុំ និង​ដំណើរការ​ទាំង​អស់​របស់​ក្រុម​ទាំង​មូល"។

Premier League   Tottenham Hotspur V Leicester City

Nuno Tottenham Analyst Banner

រំឭក​ឲ្យ​ដឹង​ដែរ​ថា អវត្តមាន​របស់ Kane កាន់​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ងឿងឆ្ងល់ ថា​គេ​ពិត​ជា​នឹង​ផ្ទេរ​ទៅ Man City មែន​ឬ​អត់ ខណៈ​ដែល​រយៈ​ពេល​ទីផ្សារ​ដោះដូរ​នៅ​សល់​ ១៥ ​ថ្ងៃ​ទៀត​ឯ​ណោះ។ ចចាមអារ៉ាម​ចុង​ក្រោយ City ដាក់​តម្លៃ​ស្នើ ១២០ លាន​ផោន កំពុង​ឲ្យ​ក្លឹប​អាណាព្យាបាល​ Spurs ធ្វើ​ការ​សម្រេច​ចិត្ត​មុន​បិទ​ទីផ្សារ​ដោះដូរ៕​

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក