Pogba នឹង​ឈរ​ជើង​ដល់​អស់​កុងត្រា​នៅ Man Utd ហើយ​ក្លឹប​បន្ទាប់​មិនមែន​ជា PSG ទេ

Paul Pogba សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ពោល​មាន​រយៈ​ពេល​មួយ​រដូវ​កាល​ពេញ។ គេ​មាន​សិទ្ធ​ក្នុង​ការ​ចរចា​លក្ខណៈ Pre-Contract ឬ​កិច្ច​ព្រមព្រៀង​ជា​មុន ជាមួយ​នឹង​បណ្តា​ក្លឹប​ដែល​គេ​ចង់​ទៅ​ចូលរួម ប្រសិន​ច្បាស់លាស់​ថា​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​អាណាព្យាបាល​បច្ចុប្បន្ន Man Utd។

ខ្សែ​បម្រើ​បារាំង ត្រូវ​បាន​សារព័ត៌មាន Daily Star ចុះ​ផ្សាយ​ថា គេ​ក៏​សម្រេច​ចិត្ត​រួចរាល់​ហើយ អំពី​ទ្រនំ​ថ្មី​ដែល​គេ​ត្រូវ​ទៅ​ចូលរួម តែ​ពុំ​មែន​ជា​ក្លឹប​បារាំង Paris Saint-Germain នោះ​ទេ ដ្បិត​បើ​នៅ​ទី​នោះ​ជា​ប្រទេស​កំណើត និង​មាន​កីឡាករ​កំពូល​ឈរ​ជើង​ស្រាប់​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​ក្រោយ​ផុត​កុងត្រា​ ឈរ​ជើង​នៅ United នោះ Pogba នឹង​ផ្ទេរ​ទៅ​ក្លឹប Real Madrid។

Pogba

Paul Pogba Manchester Evening News

នេះ​ដូច​ជា​ការ​រៀបចំ​ទុក​មុន ​ព្រោះ​អី​បើ​ឲ្យ Real Madrid ចាយ​លុយ​នៅ​រដូវ​ក្តៅ ក៏​ក្លឹប​គ្មាន​លទ្ធភាព​ដែរ ហើយ United ក៏​ទារ​តម្លៃ​ខ្លួន Pogba ​មិន​ក្រោម ៥០ លាន​ផោន​នោះ​ដែរ។ ដូច្នេះ​ប្រហែល​ជា​ភាគី​កីឡាករ​និង​ក្លឹប​អធិរាជ​ស ចរចា​គ្នា​ត្រូវរ៉ូវ​លក្ខណៈ​បុគ្គល​ហើយ ថា​នឹង​ផ្ទេរ​ឥត​តម្លៃ​ខ្លួន ក្រោយ​ចប់​រដូវ​កាល ២០២១/២២។

Tr

រំឭក​ឲ្យ​ដឹង​ដែរ​ថា កីឡាករ​វ័យ​ ២៨ បាន​ចាយ​ពេល​នៅ Old Trafford រយៈ​ពេល ៥ ឆ្នាំ បន្ទាប់​ចាកចេញ​ពី Juventus។ កំឡុង​ពេល​នេះ គេ​បង្ហាញ​ខ្លួន​សរុប ២០៧ ប្រកួត​រក​បាន ៣៨ ​គ្រាប់​និង Assist ៤៦ លើក។ ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ​អេស្ប៉ាញ នឹង​ជា​បទពិសោធន៍​ថ្មី​លើក​ដំបូង​ក្នុង​អាជីព​ជា​កីឡាករ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក