នៅការប្រកួតក្នុងកីឡដ្ឋានរបស់ក្លឹប Tottenham កាលពីយប់មិញ គេបានប្រទះឃើញក្រុមអ្នកគាំទ្រ Man City មួយចំនួន បានស្រែកដៀលឈ្មោះកីឡាករ Man Utd ២ រូប ដែលជាដើមហេតុធ្វើឲ្យក្រុមជម្រើសជាតិអង់គ្លេសអាប់មុខនៅព្រឹត្តិការណ៍ Euro 2020។
គេបានឃើញមនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នា ស្រែកឈ្មោះ Sancho និង Rashford អមជាមួយពាក្យថា "ធ្វើឲ្យប្រទេសអាប់មុខ" នៅកំឡុងការប្រកួតទល់ Tottenham Hotspur។ ទស្សនាវីដេអូខាងក្រោម៖
https://twitter.com/i/status/1426922575813300226
បញ្ជាក់ដែរថា ប្រកួតជុំទី ១ សម្រាប់ City គឺបានរងបរាជ័យក្រោមលទ្ធផល ០-១ ទល់ម្ចាស់ផ្ទះ Spurs កាលពីយប់មិញ ស្របពេលដែល Man Utd យកឈ្នះទៅលើ Leeds United ដោយលទ្ធផលគាប់ចិត្ត ៥-១៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក