Tottenham Hotspur បានសាងកេរឈ្មោះឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ ក្រោយពីយកឈ្នះ ១-០ ទោលើក្រុមការពារជើងឯក Premier League គឺ Manchester City នៅឯកីឡដ្ឋានក្នុងទីក្រុងឡុងដុង កាលពីយប់មិញ។
យ៉ាងណាក្រោយចប់ការប្រកួត មតិពីអតីតជើងចាស់លោក Gary Neville ធ្លាប់លេងឲ្យ United និងជម្រើសជាតិអង់គ្លេស បានបង្ហាញការយល់ឃើញអំពីទម្រង់លេងរបស់កីឡាករ Benjamin Mendy ថាជាខ្សែការពារដែលលោក Pep Guardiola មិនគួរដាក់ឲ្យចូលលេងឡើយ។ គួរឲ្យដឹង Pep បានទិញ Mendy នៅតម្លៃ ៥២ លានចេញពីក្លឹប Monaco នៅឆ្នាំ ២០១៧។
ប្រាប់ Sky Sports ក្រោយ Spurs យកបាន ៣ ពិន្ទុលោក Neville និយាយ៖ "Mendy គេការពារមិនកើតទេ និយាយទៅគេលេងមិនល្អទាល់តែសោះ ដោយគេដូចព្រលែងពេកហើយក្នុងការប្រកួតសារនេះ ស្របពេលដែល Man City បែរជាទុក Zinchenko និង Walker នៅលើកៅអីបម្រុង"។
ជាមួយបរាជ័យសារនេះ មិនត្រឹមតែ Neville នោះទេ សូម្បីតែអ្នកគាំទ្រជាច្រើនលើ Twitter ក៏បង្ហាញការសោកស្តាយដែរ ដោយដំបូងនាំគ្នាមើលស្រាលទៅលើ Arsenal ដែលក្រុមនៅ Top 6 ចាញ់តែពួកគេមួយ ឥឡូវឡងមកមេឃខៀវមួយទៀតហើយ។ ប្រកួតបន្ទាប់ក្រុមដឹកនាំដោយលោក Pep Guardiola ត្រូវបើកកីឡដ្ឋានស្វាគមន៍ Norwich City៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក