យោងតាមប្រភពមកពីអ៊ីតាលីជាច្រើន (Sky Italia, Gianluca Di Marzio, Fabrizio Romano) Tammy Abraham នឹងចូលរួមជាមួយ AS Roma នៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។
ខ្សែប្រយុទ្ធរូបនេះនឹងហោះហើរទៅកាន់ប្រទេសអ៊ីតាលីនៅថ្ងៃអាទិត្យនេះ ដើម្បីពិនិត្យសុខភាពនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែម្ដង ខណៈដែល Chelsea នឹងទទួលបាន ៤០ លានផោនសម្រាប់តម្លៃខ្លួនកីឡាករវ័យ ២៣ ឆ្នាំរូបនេះ។
កាលពីថ្ងៃសៅរ៍ Tammy ត្រូវបានគេប្រទះឃើញគ្រវីដៃលារទៅកាន់ហ្វូងអ្នកគាំទ្រនៅ Stamford Bridge ខណៈដែលគាត់បានចាកចេញពីទីលានជាមួយនឹងវ៉ាលីដ៏ធំ។ ការប្រកួតជាមួយ Crystal Palace យប់មិញគាត់បានអង្គុយបម្រុង ហើយមិនមានឱកាសបង្ហាញខ្លួនលើកចុងក្រោយសម្រាប់ក្រុមតោខៀវនៅចំពោះមុខអ្នកគាំទ្រក្នុងផ្ទះខ្លួនឯងនោះទេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក