បើតាមរបាយការណ៍ចុងក្រោយអាប់ដែតចេញពីប្រភពគួរឲ្យទុកចិត្ត Fabrizio Romano បានឲ្យដឹងថា កីឡាករ Chelsea លេងតំណែងប្រយុទ្ធគឺ Tammy Abrahaham បានព្រមព្រៀងការចាកចេញ និងផ្ទេរទៅកាន់ក្លឹបអ៊ីតាលី AS Roma ហើយ។
ប្រភពបានឲ្យដឹងថា Roma សម្រេចការចរចាយក Abraham ដើម្បីមកជំនួសតំណែង Edin Dzeko ដែលគេព្រមព្រៀងការផ្ទេរទៅ Inter Milan ជំនួសតំណែងប្រយុទ្ធកណ្តាលបន្តពី Romelu Lukaku។
ប្រភពបានសង្កត់ធ្ងន់ Roma ព្រមឲ្យប្រាក់ពលកម្ម Abraham ខ្ពស់ជាងមុន ដោយទទួលបាន ៥ លានផោន/ឆ្នាំ។ ដោយឡែកក្លឹបអាណាព្យាបាល Chelsea អាចទទួលបានតម្លៃផ្ទេររបស់គេប្រមាណ ៤០ លានអឺរ៉ូ។ បច្ចុប្បន្នកីឡាករកំពុងកៀកនឹងឈានដល់ដំណាក់កាលតេស្តសុខភាពមុនប្រកាសវត្តមានផ្លូវការនៅរយៈពេលដ៏ខ្លីខាងមុខ។
គួរឲ្យដឹងថា ក្លឹប Arsenal ក៏តាមចង់បាន Abraham ទៅលេងនៅ Emirate Stadium ដែរ តែក្លឹប Chelsea មិនព្រមលក់ឲ្យ ហើយសម្រេចផ្ទេរមកឲ្យអតីតគ្រូចាស់លោក Jose Mourinho របស់ Roma វិញ។ រំឭកថាកីឡាករអង់គ្លេសចាយពេល ៨២ ប្រកួតសរុបឲ្យក្លឹបតោខៀវ រកបាន ៣០ គ្រាប់និង Assist ១២ លើក។ ប្រកួតបើកឆាកយប់មិញ លោក Thomas Tuchel ពុំបានប្រើប្រាស់ឈ្មោះ Abraham នោះទេ ដោយសូម្បីតែបញ្ជីកីឡាករបម្រុង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក